Romelu Lukaku បានផ្លាស់ចេញពី Man Utd មកចូលរួមជាមួយក្លឹប Inter Milan នៅតម្លៃខ្លួនប្រមាណ ៦៥ លានអឺរ៉ូកាលពីរដូវក្តៅឆ្នាំ ២០១៩។ កីឡាករវ័យ ២៦ ឆ្នាំបានឡើងជើងខ្លាំងនៅ Serie A ដោយរកបាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១៧ ប្រកួត។
សើរើដល់ការសន្ទនាចាស់រវាងខ្លួននិង Cristiano Ronaldo កីឡាករ Lukaku បានទម្លាយនូវពាក្យសម្តីដែល CR7 បានប្រាប់ខ្លួនមុនផ្លាស់មកអ៊ីតាលី។
Lukaku ប្រាប់ New York Times ថា៖ “Ronaldo គាត់បានប្រាប់ខ្ញុំថានេះជាលីគដែលមានប្រព័ន្ធការពាររឹងមាំបំផុតក្នុងពិភពលោក ដោយគាត់និយាយថាគាត់ស៊ុតគ្រប់លីគអស់ហើយ ប៉ុន្តែនៅទីនេះគឺលំបាកបំផុត ហើយប្រសិន Ronaldo គាត់គិតថាលំបាកហើយ អ៊ីចឹងវាប្រាកដជាលំបាកខ្លាំងណាស់ហើយ”។
លោកសង្កត់ធ្ងន់៖ “ជាការពិតវាលំបាកជាងនៅអង់គ្លេស ដោយបាល់ទាត់នៅទីនេះគឺមានភាពរឹងមាំស្មិងស្មាធិ៍ជាង”៕ ប្រភព៖ FoxSportAsia