Keisuke Honda ត្រូវបានគេដឹងថាចែកផ្លូវជាមួយក្រុម Vitesse Arnhem នៅប្រទេសហុល្លង់បាត់ទៅហើយ ក្រោយពីបានចូលលេងឱ្យក្រុម៤ប្រកួតប៉ុណ្ណោះ។
អ្នកចាត់ការជម្រើសជាតិកម្ពុជាខាងលើ បានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួនចំពោះដំណឹងនៃការចាកចេញនេះ។ លោកបានបញ្ជាក់ថាទៅលេងនៅក្លឹប Vitesse Arnhem នេះដើម្បីផ្លាស់ប្ដូរជួយក្រុមឱ្យបានល្អ ប៉ុន្តែលោកមិនអាចធ្វើវាបានសម្រេច ដូច្នេះហើយទើបសម្រេចចិត្តចាកចេញតែម្ដង។ Honda អរគុណដល់ក្លឹប បើទោះជារយៈពេលខ្លីធ្វើការជាមួយគ្នាក៏ដោយ។
អតីតកីឡាករក្រុម AC Milan ខាងលើនេះ ធ្លាប់សុំក្រុម Man Utd ដើម្បីបានចូលលេងជួយស្រោចស្រង់ក្លឹបនេះឡើងវិញផងដែរ។ តែគ្រានោះ លោក Ole អ្នកចាត់ការក្រុមបិសាចក្រហម បានបដិសេធមិនទទួលការស្នើមួយនេះទេ បើទោះជា Honda នៅគ្រានោះថាចង់លេងឱ្យដោយមិនទទួលតម្លៃពលកម្មក៏ដោយ៕ប្រភព៖ Dailymail