U23វៀតណាមសាក​ជើង​ជាមួយ U23បារ៉ែននៅ​ក្រុង​បាងកកត្រៀម​ AFC U23 Championship

ខណៈ​ដែលព្រឹត្តិការណ៍ AFC U-23 Championship 2020 ចាប់​ផ្ដើម​មិន​ដល់​២​អាទិត្យ​ផង​នោះ ក្រុម​វៀតណាម​វ័យ​ក្រោ​២៣​ឆ្នាំ​នឹង​ធ្វើ​ការ​ប្រកួតមិត្តភាព​ជាមួយ​ទល់​នឹង​ជម្រើស​ជាតិ U23បារ៉ែន។

ការ​ប្រកួតនឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី០៣​ខែ​មករា​ឆ្នាំ​២០២០​គឺ​មុន​ការ​ប្រកួត​បើក​ឆាក​ពាននេះ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ដែល AFC​ U23​ចាប់​ផ្ដើម​លេង​ថ្ងៃ​ទី៨​ទល់​២៦​ខែ​មករាក្នុង​ប្រទេស​ថៃ។​ពេល​នេះ​ក្រុមជម្រើស​ជាតិ​វៀតណាម​កំពុង​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បីបោះជុំរុំហ្វឹកហាត់​ហើយ​ពួក​គេ​នឹង​លេង​មិត្តភាពជាមួយក្រុម  Yeungnam University និងBusan Transportation Cooperation FC.

សម្រាប់​ពាន​រង្វាន់ AFC U23 Championshipនេះវៀតណាម​ស្ថិត​ក្នុង​ពូល Dជាមួយ អារ៉ាប់​រួម ហ្សកដានី និង​កូរ៉េខាងជើង​ចំណែកបារ៉ែន​ ស្ថិត​ក្នុង​ពូល Aជាមួយម្ចាស់​ផ្ទះ​ថៃ អ៊ីរ៉ាក់​និង​អូស្រ្តាលី៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT