Barcelona ​កំពុង​តាម​ទិញ​យុវជន​របស់ Man Utd ​ម្នាក់​

​ក្រុម FC Barcelona ​កំពុង​តាម​ទិញ​យុវជន​ឆ្នើម​ម្នាក់​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ឈ្មោះ​ថា ​Angel Gomes ​ក្រោយ​ពី​ឃើញ​ថា​សមត្ថភាព​ខ្សែ​បម្រើ​រូប​នេះ​ល្អ​ខ្លាំង។

កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ ​នឹង​អស់​កុងត្រា​ជាមួយ​ក្រុម​បិសាច​ក្រហម Man Utd ​នៅ​ត្រឹម​រដូវ​កាល​នេះ​ហើយ ​ខណៈ​ដែល​សប្ដាហ៍​ក្រោយ រូបគេ​អាច​មាន​សិទ្ធិ​ចរចា​ជាមួយ​ក្រុម​ដទៃ​បាន​ហើយ។ ​ក្នុង​នោះ Barcelona ​ជា​ក្រុម​មាន​ភាគរយ​ច្រើន​ជាង​គេ​ក្នុង​ការ​នាំ​យក​កីឡាករ​អង់គ្លេស​នេះ ដោយសារ​តែ​ពួកគេ​តាម​លូងលោម​ច្រើន​ខែ​មក​ហើយ។

មិន​ត្រឹម​តែ Gomes ​ម្នាក់​ទេ យុវជន​ Tahith Chong ​របស់​ក្រុម​បិសាច​ក្រហម​ម្នាក់​ទៀត ​ក៏​អាច​នឹង​ចាកចេញ​ពី Old Trafford ​ដូច​គ្នា។ ​Chong ​ត្រូវ​បាន​ក្លឹប Juventus ​ចង់​បាន ​និង​តាម​ទាក់ទង​យូរ​មក​ហើយ​ដែរ។ អ្នក​គាំទ្រ​គិត​ថា​ប្រសិន​បើ​ក្រុម​របស់​លោក Ole ​ឱ្យ​​យុវជន​២​នាក់​នេះ​ចាកចេញ ​នោះ​នឹង​បាត់​បង់​ធនធាន​ដ៏​ល្អ​សម្រាប់​ក្រុម​នា​ថ្ងៃ​អនាគត​មិន​ខាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT