លោក Florentino Perez ប្រធានក្លឹប Real Madrid សង្ឃឹមថានៅឆ្នាំ២០២០ខាងមុខនេះ នឹងក្លាយជាឆ្នាំដ៏ជោគជ័យសម្រាប់ក្រុមជាក់ជាមិនខាន។
ក្រុម Real Madrid បច្ចុប្បន្ននៅក្របខណ្ឌ La Liga ស្ថិតនៅលេខ២ តាមពីក្រោយក្រុម Barcelona ចំណាត់ថ្នាក់លេខ១ ដោយចាញ់២ពិន្ទុ។ ស្របពេលនៅ UEFA Champions League ពួកគេបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ ដោយត្រូវប៉ះក្រុម Manchester City របស់អង់គ្លេសទៀត។
ជាមួយការបញ្ចប់ការប្រកួតក្នុងឆ្នាំ២០១៩ ត្រៀមចូលឆ្នាំ២០២០ខាងមុខ លោក Perez ដែលជាប្រធានក្លឹបបាននិយាយប្រាប់ទៅសមាជិកក្រុមទាំងអស់ថា៖ “ដូចដែលយើងដឹង Real Madrid ជាក្លឹបធំបំផុតនៅលើលោក។ ដើម្បីអ្នកគាំទ្ររបស់យើង ខ្ញុំសង្ឃឹមថានៅឆ្នាំ២០២០គឺជាឆ្នាំជោគជ័យសម្រាប់ក្រុមនេះមិនថាតែបាល់ទាត់នោះទេ បាល់បោះក៏ដូចគ្នា”៕ប្រភព៖ Marca