(ស្ថិតិ) ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម កែវ សុខផេង ជាមួយនឹងការបង្ហាញខ្លួនសារជាថ្មីនៅលីគកំពូលកម្ពុជា

និយាយអំពីកីឡាករកម្ពុជា ៣រូប ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី វិលចូលរួមជាមួយក្រុមខ្លាំងនៅលីគកំពូលកម្ពុជា ដូចជា ចាន់ វឌ្ឍនកា ចូលក្លិបចាស់ បឹងកេត ប្រាក់ មុន្នីឧត្តម ចូលក្លិបចាស់ ព្រះខ័នរាជស្វាយរៀង និង កែវ សុខផេង ចូលក្លិបថ្មីវិសាខា ។

ក្រោយពីបង្ហាញខ្លួនឲ្យក្រុមថ្មីក្នុងប្រកួតដំបូង កាលពីសប្តាហ៍ទី ១២ កន្លងទៅនេះ CTS Sport បានធ្វើការកត់សម្គាល់ជាមួយនឹងរបាយការណ៍ប្រកួតរបស់អ្នកទាំងបីដូចខាងក្រោម៖

១. វឌ្ឍនាកា
កីឡាករវ័យ ២៥ឆ្នាំ រូបនេះ ត្រូវបានប្តូរចូលនៅនាទី ៦៣ នៃការប្រកួត វឌ្ឍនាកា បានទាត់បាល់ជ្រុងបុកនឹងរបាទី ខណៈឱកាសមួយចំនួនទៀតត្រូវរំខានពីកីឡាករអាស៊ីអឺរ៉ុប។ តាមការបញ្ជាក់ពីគ្រូបង្វឹក វឌ្ឍនាកា នៅពុំទាន់មានកម្លាំងគ្រប់គ្រាន់នៅឡើយទេ ដោយត្រូវការពេលវេលាបន្ថែម ។

២. ប្រាក់ មុន្នីឧត្តម
បង្ហាញខ្លួនពេញមួយប្រកួត (៩០នាទី) ឧត្តម មិនអាចជួយក្រុមរបស់ខ្លួនយកឈ្នះបានឡើយ និងបណ្តោយឲ្យណាហ្គាវើល យកឈ្នះ ៤-០ ក្នុងទឹកដីរបស់ខ្លួន ។

៣. កែវ សុខផេង
ស្ថិតិដ៏ល្អរបស់កីឡាករកម្ពុជារូបនេះ គឺតែងតែរកបានគ្រាប់បាល់ក្នុងការបង្ហាញខ្លួនប្រកួតដំបូងឲ្យក្រុម ពោលគឺកាលពីរូបគេផ្លាស់ទៅលេងនៅម៉ាឡេស៊ី សុខផេង ស៊ុតបាល់ពិន័យ (Freekick) ១គ្រាប់ ជួយឲ្យ PKNP FC យកឈ្នះ Negeri Semilan ១-០ ។ ហើយពេលដែលចូលរួមជាមួយវិសាខា ក្នុងជើងទីពីរនៅលីគកំពូលកម្ពុជានេះ សុខផេង រកគ្រាប់បាល់ដំបូងរបស់ខ្លួន និងជួយឲ្យក្រុមថ្មី ឈ្នះ អគ្គិសនីកម្ពុជា ៤-០ ខណៈរូបគេលេងបាន ៧៥នាទី ។

ចាំមើលថាតើ ដំណើរជីវិតរបស់កីឡាករកម្ពុជាទាំងបីរូបដែលចាកចេញទៅក្រៅប្រទេសហើយត្រឡប់ចូលមកវិញនេះ នឹងឈានដល់កម្រិតកំពូលដូចកាលពីអតីតកាលរបស់ខ្លួនឬទេ ?

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT