Ancelotti ​ចង់​យក Zlatan ​មក​លេង​នៅ Everton ​

Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Everton ​បាន​បញ្ជាក់​ថា​លោក​ចង់​យក​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​មក​រួម​ក្រុម ប្រសិន​បើ​រូបគេ​ចង់​មក​លេង​នៅ​លីគ​កំពូល​អង់គ្លេស​ទៀត។

Zlatan ​ក្រោយ​ពី​ចេញ​ពី​លីគ​អាមេរិក​មក ​មិនទាន់​រក​ក្លឹប​ថ្មី​លេង​បាន​នៅ​ឡើយ​ទេ ​ហើយ​សាមី​ខ្លួន​ក៏​មិន​ទាន់​ចង់​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ដែរ។ ​ស្រប​ពេល Everton ​ទោះ​ប្រកាស​​យក Ancelotti ​មក​ដឹក​នាំ​ក្រុម​ផង​នោះ ​ស្រាប់​តែ​មាន​ដំណឹង​ថា​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ ​ចង់​បាន Zlatan មក​រួម​ក្រុម​នៅ​ខែ​មករា​នេះ បើ​សិន​ជា​កីឡាករ​រូប​នេះ​មិន​មាន​ក្លឹប​ណា​ចង់​បាន។

Ancelotti ​និង Zlatan ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​តាំង​ពី​នៅ PSG ​ម្ល៉េះ។ ​តែ​រឿង​ហៅ Zlatan ​មក​លេង​នោះ ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​ជា​សម្ដី​លេង​សើច​ប៉ុណ្ណោះ ត្បិត​អី​វ័យ​របស់​កីឡាករ​ស៊ុយអែត ​ប្រហែល​មិន​អាច​លេង​នៅ​លីគ​កំពូល​អង់គ្លេស​បាន​ទៀត​ទេ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT