ក្រុម Atletico Madrid ត្រៀមចុះកុងត្រាយកខ្សែប្រយុទ្ធ Edinson Cavani ពីក្រុម PSG នៅខែមករានេះហើយ ក្រោយពីសាមីខ្លួនចង់ចាកចេញពីប្រទេសបារាំង។
ក្រុម PSG បានប្រើប្រាស់ Icardi លេងនៅតំបន់ប្រយុទ្ធកណ្ដាលវិញ ខណៈដែល Cavani ត្រូវអង្គុយកៅអីបម្រុងទៅហើយ។ កត្តានេះ បានធ្វើឱ្យខ្សែប្រយុទ្ធអ៊ុយរុយហ្គាយមិនពេញចិត្តនោះទេ ហើយក៏ចង់ចាកចេញដើម្បីស្វែងរកក្លឹបថ្មីលេងនៅខែមករាខាងមុខនេះដែរ។ ក្រុម PSG ឯណោះ ប្រសិនបើពួកគេអាចទិញ Icardi ដាច់ពីក្រុម Inter Milan នោះក៏អាចនឹងលក់ Cavani ចោលភ្លាមដែរ។
ជាមួយគ្នានេះ លោក Simeone ដែលកំពុងត្រូវការខ្សែប្រយុទ្ធស្រាប់នោះ ក៏ចាប់ចិត្តយក Cavani មកអេស្ប៉ាញដែរ។ តម្លៃខ្លួនរបស់កីឡាករវ័យ៣២ឆ្នាំនេះ មិនជាថ្លៃឡើយ ព្រោះកុងត្រារបស់គេអស់ជាមួយក្រុម PSG នៅត្រឹមរដូវកាលនេះប៉ុណ្ណោះ៕ប្រភព៖ Marca