តាមរបាយការណ៍ស្រាវជ្រាវចេញពី Global Sport Salaries សម្រាប់ឆ្នាំ ២០១៩ បានបង្ហាញពីក្លឹបដែលចាយលុយលើថ្លៃពលកម្មកីឡាករច្រើនបំផុត ក្នុងនោះមាន Real Madrid, Barcelona និង Juventus។
ក្លឹប FC Barcelona ជាមធ្យមចាយថវិកាប្រមាណ ១២,៨ លានដុល្លារអាមេរិកទៅលើកីឡាករមួយរូបសម្រាប់ក្រុមឈុតធំ ខណៈ Real Madrid ឈរលេខពីរចាយ ១១,៦ លានដុល្លារលើកីឡាករមួយរូបក្នុងមួយឆ្នាំ រីឯ Juventus ដែលឆ្នាំទៅឈរលេខ ៩ បានរំកិលមកលេខ ៣ ចាយ ១០,៥៤ លានដុល្លារជាមធ្យម។
បញ្ជាក់ថា Juventus លោតឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅឆ្នាំ ២០១៧ ក្រុមជើងឯក Serie A ឈរលេខ ៣២ លុះ Ronaldo ចូលមកឡើងលេខ ៩ រហូតដល់ឆ្នាំ ២០១៩ រំកិលដល់លេខ ៣។ ក្នុងចំណោមក្លឹបយក្សឯទៀតមាន Paris Saint-Germain ឈរលេខ ១២ និង Manchester City ឈរលេខ ១៣។
គួររំឭកថារបាយការណ៍នេះ រាប់បញ្ចូលទាំងប្រាក់ពលកម្មគ្រប់បណ្តាវិស័យកីឡាទាំងអស់មិនថាតែបាល់បោះ NBA នោះឡើយ៕ ប្រភព៖ TheHindu