ការប្រកួតចុងក្រោយរបស់ក្លឹប Real Madrid សម្រាប់ឆ្នាំ ២០១៩ បានបញ្ចប់ត្រឹមលទ្ធផល ០-០ ទល់ Ath Bilbao។ ចូលដល់ប្រកួតបន្ទាប់គឺការបើកទំព័រឆ្នាំ ២០២០ ហើយ ដែលក្លឹបស្តេចសត្រូវប៉ះគ្នានឹង Getafe នាថ្ងៃទី ៤ មករា។
ក្នុងនោះក្រុមនឹងត្រូវបាត់បង់កីឡាករសំខាន់ Sergio Ramos ព្រោះដោយសារបម្រាមជាប់កាតលឿងដល់ទៅ ៥ លើករួចទៅហើយ។ នៅយប់មិញកាលពីនាទី ៨៧ កីឡាករអេស្ប៉ាញបានបង្កើតកំហុសរងពិន័យកាតលឿង ដល់លក្ខខណ្ឌកំណត់ត្រូវព្យួរឈ្មោះមួយប្រកួត។
Dani Carvajal ក៏មានកាតលឿងក្នុងដៃ ៤ ដូចគ្នា ប៉ុន្តែមិនទាន់ចូលដល់កាតទី ៥ នៅឡើយ បែបនេះអាចមានសិទ្ធចូលរួមប្រកួតនៅកីឡដ្ឋាន Estadio Coliseum នាសប្តាហ៍ក្រោយជាធម្មតា។
គួររំឭកថារដូវកាល ២០១៩/២០ Ramos ជាកីឡាករដែលមានពេលវេលាលេងច្រើនបំផុតប្រចាំក្លឹបសរុប ១ ៩៥០ នាទី តាមពីក្រោយដោយ Casemiro មាន ១ ៩២០ នាទី៕ ប្រភព៖ AF