(VDO) ផ្តួល​គ្រូចាស់ Mourinho យប់មិញ Lampard សប្បាយ​អរ​ដូច​បាន​លើក​ពាន

តើ​អ្នក​នៅ​ចាំ​បាន​ទេ សម្តី​ចាក់​ដោយ​មួយ​ឃ្លា​ដែល Frank Lampard និយាយ​មុន​ការ​ប្រកួត ដោយ​លោក​ថា​លោក​ស្រលាញ់​និង​ចូលចិត្ត Mourinho ប៉ុន្តែ​លោក​ចង់​ឲ្យ Spurs ជួប​បរាជ័យ​នៅ​ជំនួប Chelsea ហើយ​ទី​បំផុត​លទ្ធផល​សមប្រកប​ក៏​សម្រេច​បាន​ដូច​ចិត្ត។

Chelsea បាន​យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ដី Tottenham នៅ​លទ្ធផល ២-០ ដែល​សម្រេច​ទី​ដោយ​កីឡាករ Willian ទាំង​ស្រុង។ ត្បិត​យក​បាន ៣ ពិន្ទុ​ដូច​ប្រកួត​ទូទៅ ប៉ុន្តែ​ទឹកមុខ​និង​សកម្មភាព​អបអរ​របស់ Frank Lampard ដែល​ជា​អ្នកចាត់ការ​ហាក់​កំពុង​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​ជា​ខ្លាំង ពោល​គឺ​សប្បាយ​អរ​មើល​តែ​បាន​លើក​ពាន​ទៅ​ហើយ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ដែរ​ថា Jose ធ្លាប់​ជា​អតីត​គ្រូ Chelsea ​ដឹកនាំ​កីឡាករ​នៅ​ចន្លោះ​ឆ្នាំ ២០១៣-១៥ ហើយ​ពេល​នោះ Lampard នៅ​ស្ថិត​ជា​ខ្សែ​បម្រើ​កូន​ក្រុម​របស់ Jose នៅ​ឡើយ លុះ​ ៥ ឆ្នាំ​ក្រោយ​មក Lampard ផ្លាស់​ពី​កីឡាករ​មក​ក្លាយ​ជា​គូ​ប្រជែង ហើយ​ថែម​ទាំង​យក​ឈ្នះ​គ្រូ​ខ្លួន​ឯង​បាន​ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT