យ៉ាប់ទៅៗហើយ !!! Muangthong ចាញ់ក្រុម Prachuap ទាំងពីរជើង ដាច់១១ពិន្ទុពី Buriram

ក្រុមយក្សរបស់ថៃ Muangthong United សព្វថ្ងៃកំពុងតែត្រដាបត្រដួសខ្លាំងក្នុងការប្រជែងជាមួយក្រុមការពារជើងឯក Buriram United ដោយការពីម្សិលមិញនេះត្រូវក្រុម Prachuap FC យកឈ្នះ ២-១ ។

សរុបទាំងពីរជើង Muangthong United មិនអាចយកឈ្នះ Prachuap បានឡើយ ដោយក្នុងនោះចាញ់កាលពីជើងទីមួយដល់ទៅ ៦-១ ជាលទ្ធផលអាក្រក់បំផុតរបស់ពួកគេ។

ឆ្លងកាត់ ២១ប្រកួតកន្លងទៅនេះ Muangthong United មាន ៣៩ពិន្ទុ ឈ្នះ ១១ ស្មើ ៦ និងចាញ់ ៤ប្រកួត ដាច់ពីក្រុម Buriram United ១១ពិន្ទុ និងនៅក្រោម Port FC ៤ពិន្ទុ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT