​ស្មើ​យប់មិញ ​ធ្វើ​ឱ្យ Real Madrid ​ចាញ់​ពិន្ទុ Barca ​២​ពិន្ទុ​ហើយ​

​ក្រុម Real Madrid ​មិន​អាច​ធ្វើ​អ្វី​ក្រុម ​Athletic Bilbao ​បាន​ទេ ​ដោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ។

ក្រុម​របស់​លោក Zidane ​ស៊ុត​ចេញ​ច្រើន​មែនទែន​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ ​ប៉ុន្តែ​មិន​មាន​សំណាង​រក​គ្រាប់​បាល់​បាន​ឡើយ ពោល​គឺ​បាន​ត្រឹម​បុក​បង្គោលទី​ប៉ុណ្ណោះ។ ​ លទ្ធផល​ស្មើ​គ្នា​នេះ​ហើយ នឹង​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ចាញ់​ពិន្ទុ​ក្រុម FC Barcelona ​២​ពិន្ទុ​ហើយ គិត​ត្រឹម​សប្ដាហ៍​នេះ។ ​ស្រប​ពេល​ក្រុម Barcelona ​វិញ ​ឈ្នះ​ទាំង​ពិន្ទុ ​ហើយ​គ្រាប់​ចំណេញ​វិញ​ក៏​មានច្រើន​ជាង​ក្រុម Real Madrid ​ដែរ។

​នា​រដូវ​កាល​នេះ ​ក្រុម Real Madrid ​ហាក់​ដូចជា​មិន​ទាន់​សម្រួច​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​នៅ​ឡើយ​ទេ។ ​ជាក់​ស្ដែង​កីឡាករ​ចំណូល​ថ្មី​២​នាក់ Jovic ​និង Hazard ​ដែល​សុទ្ធ​តែ​ទិញ​មក​ថ្លៃ​ៗ​នោះ ​ទើប​រក​គ្រាប់​បាល់​បាន​ម្នាក់​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ La Liga ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT