Juventus ​បរាជ័យ​ក្រោម​ថ្វី​ជើង Lazio ​បាត់​ពាន​រង្វាន់​មួយ​ហើយ​

​ក្រុម Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Lazio ​៣-១ ​របូត​ពាន​រង្វាន់​ Italian Super Cup ​បាត់​ទៅ​ហើយ​កាល​ពី​យប់មិញ ​ដែល​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​អារ៉ាប៊ីសាអ៊ូឌីត។

ក្នុង​ការ​ប្រកួត​នេះ ​ក្រុម Juventus ​ដាក់​កីឡាករ​ពេញ​តែ​ម្ដង មាន​ទាំង Cristiano Ronaldo  , Higuian ​ជា​ដើម ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​មិន​អាច​ធ្វើ​អ្វី Lazio ​បាន​ឡើយ។ ​ផ្ទុយ​ទៅ​វិញ Lazio ​ទេ ដែល​ធ្វើ​បាន​ល្អ ​និង​រក​គ្រាប់​បាល់​បាន​បន្ដ​បន្ទាប់​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ។ ​នេះ​ការ​ប្រកួត​ចាញ់​ក្រុម Lazio ​ជា​លើក​ទី​២​ហើយ​នា​រដូវ​កាល​នេះ ​របស់​ក្រុម Juventus ​។

អ្វី​ដែល​គេ​កត់​សម្គាល់​នោះ ​គឺ Ronaldo ​ទើប​តែ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​នេះ​ឯង ​ស្រប​ពេល​១៤​ដង​ចុង​ក្រោយ​​កន្លង​មក​នៅ​វគ្គ​សំខាន់​នេះ ​រូបគេ​មិន​ដែល​ភ្លាត់​នោះ​ទេ។ Ronaldo ​ត្រូវ​បាន​គេ​ថត​ជាប់ ​នៅ​ពេល​ប្រគល់​មេដាយ​ប្រាក់ ​ហើយ​សាមី​ខ្លួន​បាន​ដោះ​ចេញ​ភ្លាម​ៗ​តែ​ម្ដង៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT