• Valverde ​និយាយ​ម្ដង​ទៀត​៖ ​មាន Messi ​ក្រុម​នឹង​តែ​មាន​ភាគរយ​ឈ្នះ​ហើយ​

    ក្រុម​ Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Alaves ​ក្នុង​លទ្ធផល ៤-១ ​ដោយ Messi , Suarez ​និង Griezmann ​សុទ្ធ​តែ​រក​គ្រាប់​បាល់​បាន​ទាំង​អស់​គ្នា។

    ក្រោយ​ពី​ស្មើ​គ្នា​ជាមួយ​ក្រុម Real Madrid ​០-០ ​នៅ​ទឹក​ដី​ខ្លួន​ឯង​មក ​ពេល​នេះ​ក្រុម Barcelona ​រក​ឃើញ​ជ័យជម្នះ​វិញ​ហើយ ​ដោយ​លត់​ក្រុម Alaves ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-១ ​ឯ​ណោះ។ ​៤​គ្រាប់​នេះ​កើត​ឡើង​ដោយ Griezmann ​១​គ្រាប់ Vidal ​១​គ្រាប់ Messi ​១​គ្រាប់​និង Suarez ​១​គ្រាប់។ ​៣​ពិន្ទុ​បន្ថែម​នេះ ​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​នាំ​មុខ​ក្រុម​លេខ​២ Real Madrid ​៣​ពិន្ទុ​ប៉ុណ្ណោះ​អាសន្ន​ហើយ។

    ​លោក Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ដូច្នេះ​ថា​៖ “មាន Messi ​គឺ​ជា​គុណ​សម្បត្តិ​ធំ​សម្រាប់​ក្រុម។ Leo ​តែងតែ​លេច​មុខ​គ្រប់​ពេល ​និង​គ្រប់​កន្លែង ដើម្បី​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ដល់​ក្រុម។ យើង​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ល្អ ​ខ្ញុំ​ពិត​ជា​សប្បាយចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល”៕ប្រភព៖ MARCA

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT