Alisson ​៖ Liverpool ​ត្រូវ​តែ​ឈ្នះ Club World Cup ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​

ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Flamengo ​នៅ​ម៉ោង​១២:៣០​នាទី​រំលង​អាធ្រាត្រ​នេះ ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA Club World Cup ​។សម្រាប់​ការ​ប្រកួត​នេះ​ដែរ ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម Liverpool ​។ ​លោក klopp ​បាន​បោះ​ចោល​ពាន​រង្វាន់ League Cup ​១​ទៅ​ហើយ ​ដើម្បី​នាំ​ក្រុម​មក​លេង​ពាន​រង្វាន់ FIFA Club World Cup ​នេះ។ ​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រាត្រី​នេះ ​ក្រុម Liverpool ​ប្រាកដ​ណាស់​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​ពាន​រង្វាន់​មួយ​នេះ​ឱ្យ​បាន។

ក្នុង​នោះ​ដែរ Alisson ​អ្នកចាំទី​ដៃ​ទី​មួយ​របស់​ក្រុម​ហង្ស​ក្រហម ​បាន​និយាយ​មុន​ប្រកួត​ថា​៖ “យើង​ចង់​ឈ្នះ​ប្រកួត​នេះ ​ហើយ​ត្រូវ​តែ​ឈ្នះ​ដើម្បី​អ្នក​គាំទ្រ Liverpool ។ ពាន​រង្វាន់​នេះ ពិត​ជា​អស្ចារ្យ ព្រោះ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ម្ចាស់​ជើង​ឯក​តាម​ទ្វីប​នីមួយ​ៗ។ វា​សំខាន់​ណាស់​ក្នុង​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ឈ្នះ​ពាន​រង្វាន់​នេះ​ឱ្យ​ក្រុម Liverpool ”​៕

ប្រភព៖ DailyMail

  • Alisson ​៖ Liverpool ​ត្រូវ​តែ​ឈ្នះ Club World Cup ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​