ទោះ​ស្មើ Clasico មែន តែ Valverde តាម​ទាន់​កំណត់ត្រា​ចាស់​មួយ​របស់ Pep

លោក Pep Guardiolaបាន​ដឹកនាំ​ក្លឹប Barcelona អស់​រយៈ​ពេល ៤ ឆ្នាំ​អំឡុង​រដូវ​កាល ២០០៨ ដល់ ២០១២។ ភាព​ជោគជ័យ​ជា​ច្រើន​បាន​លេចឡើង​ក្នុង​ពេល​នោះ ហើយ​នៅ​ជំនួប El Clasico ក៏​មាន​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ដែល​លោក Valverde អ្នកចាត់ការ​ជំនាន់​ក្រោយ អាច​បំបែក​តាម​ស្មើ​ផង​ដែរ។

នោះ​គឺ​ការ​មិន​បរាជ័យ ៧ ប្រកួត​ជាប់​គ្នា​នៅ Clasico ដោយ​ជំនាន់ Valverde សម្រេច​បាន​ជ័យជម្នះ ៤ លើក និង​ស្មើ ៣ ពោល​គឺ​ភាព​ល្អ​ប្រសើរ​បាន​លេចចេញ​ត​រៀង​មក​ ចាប់​តាំង​ពី​បរាជ័យ​ផ្ទួន​គ្នា​នៅ Spanish Super Cup កាល​ពី​ដើម​រដូវ​កាល ២០១៧/១៨ ខណៈ​លោក Pep ក៏​ធ្លាប់​ធ្វើ​រឿង​បែប​នេះ​ដែរ​កាល​ពី​ឆ្នាំ ២០១១ និង ២០១២។

លទ្ធផល ៧ ប្រកួត​ចុង​ក្រោយ​នៅ Clasico ក្រោម​ការ​ដឹកនាំ​ដោយ​លោក Ernesto Valverde:

  • December 23, 2017: La Liga, 3-0 (Barca ឈ្នះ)
  • May 6, 2018: La Liga, 2-2
  • October 28, 2018: La Liga, 5-1 (Barca ឈ្នះ)
  • March 2, 2019: La Liga, 1-0 (Barca ឈ្នះ)
  • February 6, 2019: Copa del Rey, 1-1
  • February 27, 2019: Copa del Rey, 3-0 (Barca ឈ្នះ)
  • December 19, 2019: La Liga, 0-0
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT