GAMMA ​បោះ​ជំហាន​កាន់​តែ​ខិត​ជិត​ការ​យល់​ព្រម​​​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ

នៅ​ថ្ងៃ​ទី​ ១៩ ខែ ធ្នូ ឆ្នាំ ២០១៩​នេះ​សមាគម​ក្បាច់​គុន​​ចម្រុះ​អន្តរជាតិ​ ហៅ​កាត់​ថា​ GAMMA បាន​ប្រកាស​​អំពី​ការ​​​បញ្ជូន​ឯកសារ​​​វាយ​តម្លៃ​​លក្ខខណ្ឌ​ទៅ​កាន់​​​សមាគម​ពិភព​លោក​នៃ​សហព័ន្ធ​កីឡា​​អន្តរជាតិ (GAISF)។ ​

តាម​រយៈ​ការ​វាយ​តម្លៃ​ពី​ GAISF ​បាន​ធ្វើ​ឲ្យ​ GAMMA ​មាន​លទ្ធភាព​​បន្ត​អភិវឌ្ឍ​​និង​ពង្រឹង​​ភារកិច្ច​​របស់​ខ្លួន, ​ពង្រឹង​​ច្បាប់, ​គោលការណ៍ ​និង​ ​ការ​បង្ហាញ​ខ្លួន​​លើ​ឆាក​អន្តរជាតិ​តំណាង​ឲ្យ​កីឡាគុន​​ចម្រុះ។ GAMMA ​​​ផ្ដល់​នូវ​ទម្រង់​ការ​ប្រកួត​មួយ​ប្រកប​សោយ​សុវត្ថិភាព​ដើម្បី​ជំរុញ​ និង​ បន្ត​អភិវឌ្ឍ​មុខមាត់​​កីឡា​គុន​ចម្រុះ​​ពី​កម្រិត​ថ្នាល​រហូត​ដល់​ទទួល​បាន​ភាព​ជោគជ័យ​ និង ក្លាយ​ជា​កីឡាករ​អាជីព​ពិត​ប្រាកដ។

ទន្ទឹម​គ្នា​នេះ​ ​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ ​របស់ ONE Championship ​លោក​ Chatri Sityodtong​ បាន​ថ្លែង​​យ៉ាង​ដូច្នេះ​ ៖« ​ក្នុង​នាម​ជា​ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​​ប្រកួត​ធំ​បំផុត​ក្នុង​លោក ​ ONE Championship ​តែង​តែ​អបអរ​សាទរ​ ​និង​ ​យក​ចិត្ត​ទុក​ដាក់​​ដល់​ក្បាច់​គុន និង​ ​ជា​​​ការ​ធ្វើ​សមាហរណកម្ម​​ដ៏​មាន​តម្លៃ​​យ៉ាង​ជ្រាលជ្រៅ​​សម្រាប់​ មនុស្ស​​ជាតិ, ​កេរ្តិ៍​​ឈ្មោះ, ការ​គោរព, ​ការ​លើក​ទឹក​​ចិត្ត, ​ការ​គោរព​វិន័យ​ និង សេច​ក្ដី​ស្រលាញ់។ ​កីឡាករ​គុន​ចម្រុះ​គឺ​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​មួយ​ដើម្បី​​បង្ហាញ​អំពី​ភាព​អស្ចារ្យ​របស់​មនុស្ស​ជាតិ។ ​

“ការ​ចាប់​ដៃ​គូ​​របស់ ​ONE Championship ជា​មួយ​ GAMMA ​គឺ​ជា​ការ​សរ​បញ្ជក់​ឲ្យ​​​ឃើញ​អំពី​ការ​​ប្ដេជ្ញា​​ចិត្ត​​ដល់​កីឡាករ​​ស្ម័គ្រ​ចិត្ត​នូវ​ការ​គាំទ្រ​ដែល​ពួក​គេ​​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​បន្ត​អាជីព​របស់​ខ្លួន​ក្នុង​ពិភព​​ក្បាច់​គុន​ចម្រុះ​​ឈរ​លើ​គោល​បំណង​​ផ្ដល់​​ឱកាស​​ឲ្យ​ពួក​គេ​ហ្វឹកហាត់​ខ្លាំងក្លា និង ទទួល​​បាន​ការ​​ឧបត្ថម្ភ​ទៅ​ហ្វឹកហាត់​​នៅ​ក្លិប​ល្អៗ​ជុំ​វិញ​ពិភព​លោក។ ​មួយ​វិញ​ទៀត ​ វា​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​​ពួក​គេ​បង្ហាញ​នូវ​​ទេពកោសល្យ​​យ៉ាង​មាន​កិត្យានុភាព​​ក្នុង​ការ​ប្រកួត​លើ​​ឆាក​អន្តរជាតិ។ ខ្ញុំ​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​ដល់​ការ​លះ​បង់​របស់​ GAMMA ​ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍន៍​កីឡា​គុន​ចម្រុះ​បន្ថែម​ទៀត​ ហើយ ​​​ខ្ញុំ​មាន​សេច​ក្ដី​រំភើប​​​ក្រៃ​លែង​ ចំពោះ​រឿង​នេះ​​ដោយ​ថ្ងៃ​ណា​មួយ​ គេ​នឹង​ទទួល​ស្គាល់​ វា​ជា​កីឡា​ផ្លូវ​ការ​នៅ​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​មិន​ខាន»។

​ដោយ​មាន​មូល​ដ្ឋាន​នៅ​ក្រុង​​ អាស្ត៊ែរដាំ​ ​ប្រទេស​ហូឡង់ GAMMA គឺ​ជា​ស្ថាប័ន​មិន​​ស្វែង​រក​ប្រាក់​ចំណេញ​​ដែល​រៀប​ចំ​ឡើង​​​​​ដើម្បី​បណ្ដុះ​គំនិត​ភាព​ជា​អ្នក​ដឹក​នាំ និង អ្នក​ត្រួសត្រាយ​ផ្លូវ​​​លើ​​វិស័យ​កីឡា​គុន​​ចម្រុះ​ក្នុង​​ទ្វីប​ទាំង​ប្រាំ​​ដោយ​ឆ្លង​​កាត់​​បទ​​ពិសោធន៍​ច្រើន​ទសវត្ស​​មក​ហើយ​​ក្នុង​វិស័យ​កីឡា។ GAMMA ​ដែល​ដឹក​នាំ​ដោយ​លោក​ប្រធាន​ Alexander Engelhardt និង សមាជិក​របស់​ខ្លួន​បាន​​បង្កើត​សហព័ន្ធ​​កីឡា​ជាតិ​ជា​ច្រើន​​ជិត​​​១០០​ប្រទេស​រួច​មក​ហើយ​ដែរ។

គោល​បំណង​របស់​ GAMMA គឺ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​លើ​កីឡា​ក្បាច់​គុន​ចម្រុះ​ដែល​អាច​ប្រកួត​នៅ​​កីឡា​អូឡាំពិក​ក្នុង​គោល​ដៅ​​ផ្ដល់​​ឲ្យ​កីឡាករ​ទាំង​អស់​លើ​ពិភព​​លោក​សម្រេច​​បាន​​ក្ដី​ស្រមៃ​របស់​ពួក​គេ​ និង​ ​មាន​ឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​​ក្នុង​នាម​​ជា​កីឡា​​​មាន​ឈ្មោះ​ប្រកួត​នៅ​​ព្រឹត្តិការណ៍​អូឡាំពិក។

  • GAMMA ​បោះ​ជំហាន​កាន់​តែ​ខិត​ជិត​ការ​យល់​ព្រម​​​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ