• ចាយ​ម្តង​ចាយ​ឲ្យ​ណាណី! Bayern ​ត្រៀម​ដល់ ៣០០ លាន​ចង់​នាំ​យក​កីឡាករ ២ រូប

    តាម​របាយការណ៍​ពី Bild បាន​ចុះ​ផ្សាយ​ថា​ក្លឹប Bayern Munich កំពុង​ត្រៀម​ចាយ​ថវិកា​ធំ​ដល់​ទៅ ៣០០ លាន​អឺរ៉ូ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ទៅ​លើ​រ៉ាដា​សំខាន់​ពីរ​រូប​រួម​មាន Leroy Sane និង​ការ​ទិញ​ផ្តាច់ Philippe Coutinho។

    Bayern ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ Sane ម្តង​ជា​ពីរ​លើក​រួច​មក​ហើយ តាំង​ពី​ជំនាន់ Niko Kovac នៅ​ដឹកនាំ​មក​ម្ល៉េះ។ រហូត​ផ្ទុះ​រឿងរ៉ាវ​ពាក្យ​សម្តី​ថា​មិន​គោរព​ដល់​ទ្រនំ​អាណាព្យាបាល Man City និង​មាន​ការ​សុំអភ័យទោស​ទៀត​ផង​កាល​ពី​ពេល​កន្លង​ទៅ។

    ទៅ​មើល​រឿង Coutinho ប្រកួត​ចុង​ក្រោយ​ធ្វើ​បាន​ល្អ​ខ្លាំង ដែល​ចូលរួម​ចំណែក​ស៊ុត&Assist ក្នុង​ចំណែក​គ្រាប់​បាល់​ទាំង ៥ ញាំង​ឲ្យ​រូប​គេ​ទទួល​បាន​ការ​សាទរ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​និង​ក្រុម​ប្រឹក្សាភិបាល​របស់​ក្លឹប៕ ប្រភព៖ FoxSportAsia

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT