Deschamps៖ Zidane ​អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​បារាំង ​បន្ទាប់​ពី​ខ្ញុំ​

លោក Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​បច្ចុប្បន្ន ​គិត​ថា​ទៅ​ថ្ងៃ​អនាគត​មាន​តែ Zidane ​ម្នាក់​គត់​ដែល​សក្ដិសម​សម្រាប់​មក​ដឹក​នាំ​ក្រុម​នេះ​បន្ទាប់​ពី​លោក​ទៅ។

Zidane ​ទើប​តែ​ចាប់​អាជីព​ជា​អ្នក​ចាត់ការ​ក្រុម​ប៉ុន្មាន​ឆ្នាំ​នេះ​ទេ ​ប៉ុន្តែ​បាន​ក្លាយ​ជា​អ្នក​ចាត់ការ​កំពូល​ម្នាក់​ទៅ​ហើយ ព្រោះ​អាច​នាំ​ក្រុម Real Madrid ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​៣​សម័យ​កាល​ជាប់​គ្នា។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​ក៏​កំពុង​ធ្វើ​ឱ្យ​អធិរាជ​ស ​ត្រលប់​មក​ភាព​ល្អ​ប្រសើរ​វិញ​ថែម​ទៀត ​បើ​ទោះ​ជា​អវត្តមាន​របស់ Ronaldo ​ក្ដី។

សមត្ថភាព​ដឹក​នាំ​ក្រុម ចិត្ត​សាស្ត្រ​ច្បាស់​លាស់​នេះ​ហើយ ទើប​បាន​ជា​លោក Deschamps ​យល់​ឃើញ​ថា​មាន​គែ​បុរស​ម្នាក់​នេះ​ហើយ ​សម​ក្នុង​ការ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​បារាំង​បន្ដ ​ហើយ​កីឡាករ​ក៏​គោរព​គេ​ខ្លាំង​ណាស់​ដែរ។  “គ្រូ​បន្ទាប់​គួរ​តែ Zizou ​។ គ្រូ​បង្វឹក ​គឺ​មិន​គិត​ពី​អាយុ​ឡើយ ​វា​ស្ដែង​ចេញ​ពី​លទ្ធផល​ដែល​អ្នក​អាច​ធ្វើ​បាន។ ​យូរ​ឬ​ឆាប់ Zidane ​នឹង​មក​ដឹក​នាំ​ក្រុម​បារាំង​មិន​ខាន”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT