Arsenal ​ត្រៀម​ប្រកាស​យក ​Arteta ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ឆាប់​ៗ​នេះ​

​ក្រុម​កាំភ្លើង​ធំ​ Arsenal ​នឹង​ប្រកាស​តំណែង​របស់ Arteta ​នៅ​យប់​នេះ ឬ​ថ្ងៃ​ស្អែក ​ឱ្យ​បាន​មុន​ការ​ប្រកួត​ទល់​ក្រុម Everton ​នា​ចុង​សប្ដាហ៍​នេះ​។

គ្រូ​បណ្ដោះអាសន្ន​ Freddie Ljungberg ​ត្រូវ​ធ្វើ​សន្នីសីទ​កាសែត​នៅ​ម្សិលមិញ​នេះ ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Everton ​ប៉ុន្តែ​ត្រូវ​រំសាយ​ចោល​វិញ ​ដោយសារ​តែ​ក្រុម Arsenal ​ចង់​ប្រកាស​យក Arteta ​ជា​អ្នក​ចាត់ការ​ផ្លូវការ​តែ​ម្ដង។ ​តាម​ការ​រំពឹង​ទុក​នៅ​ល្ងាច​នេះ ​ឬ​ថ្ងៃ​ស្អែក ​សេចក្ដី​ប្រកាស​ផ្លូវការ​មួយ​របស់​កាំភ្លើង​ធំ ​នឹង​ចេញ​ជាក់​ជា​មិន​ខាន។

Arteta ​ដៃ​ស្ដាំ​របស់​លោក Pep ​នៅ​ក្រុម Manchester City ​បាន​យល់​ព្រម​ក្នុង​ការ​ទៅ​ដឹក​នាំ​ក្រុម Arsenal ​រួច​ទៅ​ហើយ។ ​អ្វី​ដែល​មិន​ទាន់​ពេញលេញ​នោះ​គឺ​តម្លៃ​ពលកម្ម​និង​ក្រុម​កាំភ្លើង ចរចា​ជាមួយ​ក្រុម Man City ​ទៀត​ប៉ុណ្ណោះ។ ​សម្រាប់​ការ​ចាកចេញ​របស់ Arteta ​នេះ ​ត្រូវ​បាន​លោក Pep ​ជូនពរ ​និង​ជឿ​ជាក់​ថា​ជំនួយ​ការ​របស់​លោក​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​កំពូល​នៅ​ថ្ងៃ​អនាគត​មិន​ខាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT