Icardi ​៖​ខ្ញុំ​ដើរ​តួ​ជា​អ្នក​សម្លាប់​នៅ​ក្លឹប PSG ​

Mauro Icardi ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន​ឱ្យ​ក្រុម PSG ​នា​រដូវ​កាល​នេះ ​ដោយ​រក​គ្រាប់​បាល់​បាន​១៣​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៧​ប្រកួត​កន្លង​មក។

ជួយ​ក្រុម​កំពុង​ឈរ​ដាច់​នៅ​កំពូល​តារាង​លីគ​កំពូល​បារាំង ​ហើយ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ទៀត ​បាន​ធ្វើ​ឱ្យ Icardi ​គិត​ថា​ក្រុម PSG ​នេះ គឺ​ជា​ក្រុម​ល្អ​បំផុត​សម្រាប់​ខ្លួន​ហើយ។ ​គោល​បំណង​សំខាន់​មួយ​ទៀត​សម្រាប់​កីឡាករ​អាហ្សង់ទីន​នេះ គឺ​រូបគេ​មិន​ចង់​ទៅ Inter Milan ​វិញ​ឡើយ ​ដោយ​ចង់​ឱ្យ PSG ​ទិញ​ផ្ដាច់​កុងត្រា​យក​តែ​ម្ដង​នៅ​ខែ​មករា​នេះ ឬ​រដូវ​កាល​ក្រោយ។

“គ្រាប់​បាល់​បាន​កើត​ឡើង​ជា​ញឹកញាប់​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​កំពុង​លេង​នៅ​តំបន់​ល្អ​បំផុត​និង​ស្រលាញ់​ខ្លាំង ​វា​ជា​កន្លែង​មួយ​ដែល​ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​អ្នក​សម្លាប់ ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​បាន​ឱ្យ​ក្រុម។ ខ្ញុំ​មិន​ចង់​ចាកចេញ​ទៅ​ណា​ទៀត​ទេ PSG ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ខ្ញុំ”។ សម្ដី​របស់ Icardi ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT