ខ្សែការពារ Virgil van Dijk ទំនងមិនអាចចូលលេងឱ្យក្រុម Liverpool វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup បានទេ ដោយសារតែមានជំងឺមិនទាន់អាចហាត់ជាមួយក្រុមបាន។
Van Dijk អាចហាត់បានតិចៗ កាលពីម្សិលមិញ ប៉ុន្តែមិនទាន់អាចធ្វើលំហាត់ខ្លាំងជាមួយសមាជិកក្រុមដទៃទៀតនោះទេ។ ប្រភពបានបញ្ជាក់ថាកីឡាករហុល្លង់នេះមានជំងឺផង ទើបរូបគេមិនអាចហាត់បានខ្លាំងជាមួយសមាជិកក្រុម។ លោក Klopp អ្នកចាត់ការក្រុម Liverpool ក៏បានត្រៀមកីឡាករដើម្បីជំនួសតំណែងខ្សែការពារនេះហើយដែរ។
លោកអាចនឹងប្រើប្រាស់ Jordan Henderson មកលេងកន្លែងរបស់ Van Dijk នេះ។ ក្រុម Liverpool នឹងត្រូវប៉ះក្រុម Flamengo នៅថ្ងៃសៅចុងសប្ដាហ៍នេះ៕ប្រភព៖ Dailymail