Casemiro៖ Real Madrid ​គួរ​បាន​ប៉េណាល់ទី ​ត្រង់​ Varane ​

ខ្សែ​បម្រើ Casemiro ​ថា​ក្រុម Real Madrid ​គួរ​តែ​ទទួល​បាន​បាល់​ប៉េណាល់ទី ​នៅ​ពេល​ដែល Clement Lenglet ​បង្ក​កំហុស​មក​លើ Varane ​នៅ​តំបន់​គ្រោះ​ថ្នាក់។

ជំនួប El Clasico ​នៅ​យប់មិញ ​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​គ្រាប់​បាល់​ទាល់​តែ​សោះ។ ​ក្រុម​ម្ចាស់​ផ្ទះ Barcelona ​ត្រូវ​បាន​ក្រុម Real Madrid ​គ្រប​ច្រើន ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​រក្សា​សំណាញ់​ទី​បាន​យ៉ាង​ល្អ។ ​ស្រប​ពេល​ក្រុម Barcelona ​ក៏​មាន​ឱកាស​ល្អ​ៗ​ប៉ុន្មាន​ជើង​ដែរ តែ​មិន​ទាន់​មាន​សំណាង​នោះ​ទេ។

ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ត្រង់​កន្លែង​ខ្សែ​ការពារ Clement Lenglet ​បាន​លើក​ជើង​ទៅ​បុក​ភ្លៅ​របស់ Varane ​នៅ​តំបន់​គ្រោះ​ថ្នាក់​នោះ បាន​ក្លាយ​ជា​ប្រធាន​បទ​គេ​លើក​មក​និយាយ​ច្រើន​ជាង​គេ។ ​ត្រង់​នេះ ​ត្រូវ​បាន​គេ​គិត​ថា ​សម​តែ​បាន​ប៉េណាល់ទី ​ព្រោះ​ថា Lenglet ​ពិត​ជា​លើក​ជើង​ត្រូវ Varane ​ពិត​ៗ ​មិន​មែន​ចំ​បាល់​មុន​ឡើយ។

ខ្សែ​បម្រើ Casemiro ​បាន​និយាយ​ត្រង់​កន្លែង​ខាង​លើ​ថា​៖ “ពេល​អ្នក​មើល​វីដេអូ ​និង​ជើង​របស់ Varane ​វា​ច្បាស់​ណាស់​ថា​ជា​ការ​បង្ក​កំហុស​និង​ប៉េណាល់ទី។ ខ្ញុំ​មិន​ចូល​ចិត្ត VAR ​ឡើយ។ ​បាល់ទាត់ ​គឺ​ស្រស់​ស្អាត​ជាមួយ​ការ​មាន​កំហុស​ខ្លះ ​ការ​សន្ទនា ​និង​ពិភាក្សា​គ្នា​នៅ​តាម​ដង​ផ្លូវ​ពី​ការ​ប្រកួត”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT