របួស​៤៦​នាក់ ​បាតុកម្ម​ហិង្សា​ក្រៅ​កីឡដ្ឋាន Camp Nou ​យប់មិញ​

មនុស្ស​យ៉ាង​តិច​៤៦​នាក់​បាន​រង​របួស ​ក្នុង​ហ្វូង​បាតុករ​ដែល​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​នៅ​កីឡដ្ឋាន Camp Nou ​កាល​ពី​យប់មិញ​នេះ​។

​ការ​ប្រកួត El Clasico ​នៅ​យប់មិញ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ ​។ ​ក្រៅ​ពី​លទ្ធផល​នេះ​ទៅ ​អ្វី​ដែល​គេ​សង្កេត​ឃើញ​នោះ​គឺ​បាតុកម្ម​យ៉ាង​ធំ​មួយ​បាន​កើត​ឡើង​នៅ​ក្រៅ​កីឡដ្ឋាន។ ​អ្នក​គាំទ្រ​ការ​ផ្ដាច់​ខ្លួន​របស់​កាតាឡាន់​ចេញ​ពី​ប្រទេស​អេស្ប៉ាញ​រាប់​ពាន់​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ក្រៅ​កីឡដ្ឋាន Camp Nou ​។ ពួកគេ​បាន​ប៉ះ​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​នៅ​ក្នុង​តំបន់​នោះ ​ហើយ​បង្កើត​ជា​ហិង្សា​មួយ​ព្រាវ​ផង​ដែរ ​ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​របួស​ដល់​ទៅ​៤៦​នាក់។

ក្នុង​ចំណោម​៤៦​នាក់​នោះ ​ក៏​មាន​អ្នក​កាសែត​ម្នាក់​ដែរ ​ប៉ុន្តែ​មិន​មាន​របួស​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ។ ​បាតុកម្ម​នៅ​តំបន់​កាតាឡាន់​នេះ​កើត​ឡើង​ច្រើន​សប្ដាហ៍​មក​ហើយ ​ក្រោយ​ពី​ប្រទេស​អេស្ប៉ាញ​បាន​កាត់​ទោស​មេ​ដឹក​នាំ​តំបន់​នេះ​ម្នាក់ ​ពី​បទ​ចង់​ផ្ដាច់​ខ្លួន​ពី​អេស្ប៉ាញ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT