គេច​មិន​ផុត! កាត​លឿង Casemiro យប់មិញ ត្រូវ​ព្យួរ​ជើង​មួយ​ប្រកួត​ទល់ Athletic Club

អំឡុង​ការ​ប្រកួត​ El Clasico កាល​ពី​យប់​មិញ ខ្សែ​បម្រើ Casemiro បាន​ទទួល​កាត​លឿង​មួយ​ផ្សេង​ទៀត​ហើយ ដែល​នេះ​ជា​កាត​លឿង​ទី ៥ ជាប់​ឈ្មោះ​របស់​គេ​រុញ​ឲ្យ​កីឡាករ​របស់ Real Madrid រូប​នេះ ត្រូវ​ខកខាន​នៅ​ប្រកួត​បន្ទាប់​ទល់ Athletic Club។

កន្លង​ទៅ​ពេល​លេង​ប៉ះ Valencia កាល​ពី​ថ្ងៃ​អាទិត្យ R.Madrid ​ហាក់​ប្រុងប្រយ័ត្ន​បំផុត ដោយ​មិន​ហ៊ាន​ដាក់​ឲ្យ Casemiro ចូល​លេង​ឡើយ ព្រោះ​បញ្ចៀស​ខ្លាច​ជាប់​កាត​ខកខាន​ប្រកួត​សំខាន់​នៅ El Clasico ហើយ​ទីបំផុត​នៅ​ទឹកដី Camp Nou កាល​ពី​យប់មិញ កីឡាករ​ប្រេស៊ីល​បង្ក​កំហុស​ទល់​តែ​បាន​នៅ​នាទី ៦៦ ទៅ​លើ Luis Suarez។

នេះ​មាន​ន័យ​ថា​ Casemiro បាន​លេង​ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ​ឆ្នាំ ២០១៩ ត្រឹម​ជំនួប El Clasico នេះ​ឯង ខណៈ​ប្រកួត​បិទ​ទំព័រ​ទល់ Athletic គឺ​គ្មាន​វត្តមាន​របស់​គេ​ឡើយ៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT