នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានកើតមានរឿងភ្ញាក់ផ្អើលមួយ ដោយគណនីផ្លូវការរបស់ Kylian Mbappe ដែលមាន Follower ប្រមាណជាង ៣ លាននាក់លើ Twitter ត្រូវបាន Hacker មួយក្រុមធ្វើការវាយប្រហារនិងប្តូរឈ្មោះបង្កភាពចលាចល។
ខ្សែប្រយុទ្ធរហ័សនាម ‘ណិនចាអណ្តើក’ មកទល់ពេលនេះមិនទាន់មានការបកស្រាយអ្វីនៅឡើយ ខណៈឈ្មោះដែល Hacker ធ្វើការផ្លាស់ប្តូរនៅជាប់ ‘Kylian Mbappe Hacked by TSU xFanTarte’ ដដែល។ ជាងនេះនៅក្នុង Bio លើគណនីរបស់កីឡាករវ័យ ២០ ឆ្នាំក៏ត្រូវបាន Hacker ប្តូរទៅជា៖ ‘Hacked by TSU. FanTarte, Nitroz, Kuzo TR.’ ថែមទៀតផង។
បញ្ជាក់ថាការវាយប្រហារនេះទំនងកើតឡើងក្រោយពេលដែលម្ចាស់ពាន Golden Boy ឆ្នាំ ២០១៧ បង្ហោះនូវការអបអរជ័យជម្នះទៅលើក្លឹប Le Mans នៅលទ្ធផល ៤-១ នាវគ្គ ១៦ ក្រុមពាន Coupe de la Ligue កន្លងទៅ៕ ប្រភព៖ AF