អតីតកីឡាករ Terengganu FC មកដល់ពេលនេះហើយនៅតែរង់ចាំបើកតុល្យភាពប្រាក់ឈ្នួលដែលក្លិបបាល់ទាត់បានសន្យាផ្ដល់ជូនពីសមាគមបាល់ទាត់ Terengganu FC មុនពេកពួកគេត្រូវបានផុតកុងត្រានិងបញ្ចេញពីបញ្ជីរបស់ក្លិបកាលពីវិច្ឆិកា។
ក្លិប Terenghanu FCបានសន្យាពីដំបូងថា កីឡាករទាំងនោះនឹងទទួលបានប្រាក់ទ្វេរមួយជាពីរលើប្រាក់ឈ្នួលដើមហើយក្លិបបានបង់ចំនួន៤០ភាគរយមុនតាមការព្រមព្រៀងរួចហើយនៅសល់៦ភាគរយទៀត។ បច្ចុប្បន្នកីឡាករ១២នាក់បានស្នើសុំឲ្យក្លិបបង់ប្រាក់នៅសល់៦០ភាគរយទៀតពិសេសកីឡាករដេលមិនទាន់បានរកក្លិបថ្មីលេងនៅឡើយ។
កីឡាករដទៃទៀតដែលមិនជាប់ទាក់ទងនឹងកិច្ចព្រមព្រៀងនេះបន្ថែមប្រាក់ឈ្នួលទ្វេនេះមាន Khairu Azrin Khazali, Shahrul Aizat, Malik Mat Arif, Azraie Wan Teh, Adib Aizuddin, Hasni Zaidi, Kipre Tchetche និង Khairul Anwar៕