ការប្រកួតកីឡាវ៉ូវីនាជើងឯកពិភពលោកពិភពលោកលើកទី៦នៅកម្ពុជាបើកជាផ្លូវការហើយ

ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការតំណាងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី១៨ ខែធ្នូ ២០១៩ បានអញ្ជើញចូលរួមក្នុងឳកាសពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”ជាផ្លូវការហើយ។


ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ដោយមាន៤៤វិញ្ញាសា និងមានប្រទេសចូលរួម២៤នាក់ រួមទាំងកម្ពុជាសរុបកីឡាករ កីឡាការិនី២១៧នាក់ រួមមានអាហ្វហ្គានីស្ថាន អាល់ហ្សេរី បង់ក្លាដែស កម្ពុជា អេហ្ស៊ីប បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ Ivory Coast ឡាវ លីប៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន រ៉ូម៉ានី រុស្ស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។

ថ្ងៃបើកឆាកដំបូងអត្តពលិកកម្ពុជាដណ្តើមមេដាយមាសលើវិញ្ញាសាសម្តែងមេគុនដាវក្រុមនារី។សម្រាប់កម្ពុជាថ្ងៃដំបូងឈ្នះមេដាយសរុបចំនួន៨គ្រឿង រួមមានមេដាយមាស១ មេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT