Klopp ​៖ ​ខ្ញុំ​ខ្លាច​បំផុត​ម៉ោង​បន្ថែម​នេះ​ឯង

លោក Klopp ​បាន​អរគុណ​ដល់​ខ្សែ​ប្រយុទ្ធ Roberto Firmino ​ដែល​រក​គ្រាប់​បាល់​បាន​នៅ​ចុង​ម៉ោង ​ជួយ​ក្រុម Liverpool ​យក​ឈ្នះ​លើ​ក្រុម Monterrey ​ក្នុង​លទ្ធផល ២-១។

ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA Club World Cup ​នៅ​​យប់មិញ​នេះ ​ក្រុម​ហង្ស​ក្រហម​ពិបាក​យក​ឈ្នះ​លើ​ក្រុម​មក​ពី​ម៉ិកស៊ិក​ខ្លាំង​មែនទែន ពោល​គឺ​ត្រូវ​ចាំ​រហូត​ដល់​នាទី​៩០+ ​ទៅ​ហើយ ទើប​ Firmino ​រក​គ្រាប់​បាល់​ជ័យជម្នះ​បាន។ ​១​គ្រាប់​ចុង​ម៉ោង​នៅ​យប់មិញ​នេះ​របស់​កីឡាករ​ប្រេស៊ីល ​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​មាន​ការ​ប្រកួត​ឈ្នះ​នៅ​ចុង​ម៉ោង​ច្រើន​ប្រកួត​បំផុត​នា​រដូវ​កាល​នេះ។

​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ចំពោះ​រឿង​នេះ​ដែរ​ថា​៖ “ខ្ញុំ​ខ្លាច​ណាស់​ការ​ប្រកួត​ថែម​ម៉ោង។ វា​ជា​ការ​ប្រកួត​ដែល​តម្រូវ​ឱ្យ​កីឡាករ​បញ្ចេញ​កម្លាំង​បន្ថែម ​និង​មាន​ទម្រង់​លេង​មិន​ពេញ​លេញ​នោះ​ទេ។ ​ខ្ញុំ​អរគុណ​ដល់ Firmino ​ដែល​ជួយ​បញ្ចប់​ការ​ប្រកួត​នៅ​ត្រឹម​ពេល​៩០​នាទី​នេះ”។

​ក្រុម Liverpool ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ប៉ះ​ក្រុម Flamengo ​នា​ចុង​សប្ដាហ៍​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT