Zidane ​៖​ខ្ញុំ​ពេញ​ចិត្ត​ទម្រង់​លេង Bale ​យប់មិញ​ណាស់

ជំនួប El Clasico ​នៅ​យប់មិញ​នេះ ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ ​ខណៈ​ដែល​ក្រុម Real Madrid ​ហាក់​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​ក្រុម Barcelona ​ក្ដី។

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​លោក​ពេញ​ចិត្ត​ទម្រង់​លេង​របស់​ក្រុម ជា​ពិសេស​តំបន់​ប្រយុទ្ធ​ខាង​លើ​តែ​ម្ដង។ Gareth Bale ​បាន​បង្ហាញ​អ្វី​ដែល​ក្រុម​ត្រូវ​ការ ​និង​ជួយ​សមាជិក​ដទៃ​ទៀត​ច្រើន។ ប្រសិន​បើ​កីឡាករ​វែល​រូប​នេះ រក​គ្រាប់​បាល់​បាន​នៅ​យប់មិញ ​នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់​តែ​ពេញ​ចិត្ត​ថែម​ទៀត។

ស្មើ​គ្នា​នេះ ​មាន​ន័យ​ថា​ក្រុម Barcelona ​នៅ​តែ​ឈរ​នៅ​លេខ​១​កំពូល​តារាង​ដដែល ​ដោយ​មាន​៣៦​ពិន្ទុ ​គ្រាប់​ចំណេញ​២៣​គ្រាប់ ​ខណៈ​ដែល​ក្រុម Real Madrid ​នៅ​លេខ​២ ​មាន​៣៦​ពិន្ទុ​ដែរ ​ប៉ុន្តែ​មាន​គ្រាប់​ចំណេញ​តែ​២១​គ្រាប់​ប៉ុណ្ណោះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT