មិន​ត្រឹម​តែ Young ទេ ខ្សែ​បម្រើ Man Utd មួយ​រូប​ទៀត​ក៏​ប្រហែល​ចែកផ្លូវ​ដូច​គ្នា

ដំណឹង​ល្ហិចល្ហៀង​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ ថា Ashley Young ទំនង​ត្រូវ​បាន​ក្លឹប​បដិសេធ​ការ​បន្ត​កុងត្រា ហើយ​រូប​គេ​ត្រូវ​ចាកចេញ ក្រោយ​រួមរស់​អស់​រយៈ​ពេល​ជិត ៩ ឆ្នាំ។

កីឡាករ​វ័យ ៣៤ ឆ្នាំ​មិន​ទាន់​មើល​ឃើញ​ពី​អនាគត​ប្រាកដប្រជា ពោល​គឺ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ក៏​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ចាកចេញ​ដូច​គ្នា ​ប្រសិន​មាន​ការ​ចរចា​ពី​សំណាក់​ក្លឹប​ណា​មួយ។ នេះ​មិន​ខុស​ពី Nemanja Matic ដោយ​កីឡាករ​លេង​តំបន់​បម្រើ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ប្រហែល​ត្រូវ​ចាកចេញ​ពី Old Trafford ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។

ទ្រនំ​ថ្មី​របស់ Matic គឺ Inter Milan ដែល​កំពុង​មាន​លោក Antonio Conte នៅ​ដឹកនាំ។ Matic ធ្លាប់​ជា​អតីត​កីឡាករ​ Chelsea ហើយ​ផ្លាស់​មក Man Utd កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT