ក្តៅ​គគុក! Man Utd ​ត្រូវ​ជួប​ Man City ខណៈ Leicester ត្រៀម​សងសឹក​ឲ្យ Liverpool នៅ EFL

លទ្ធផល​នៃ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ EFL Cup ​បាន​បង្ហាញ​ហើយ​នៅ​មុន​នេះ ក្រោយ​ពី​ចប់​ការ​ប្រកួត​វគ្គ ៨ ក្រុម​កាល​ពី​យប់​មិញ។

លទ្ធផល​នៃ​វគ្គ ៨ ក្រុម​មាន​ដូច​ត​ទៅ៖

  • Aston Villa ៥-០ Liverpool
  • Everton ២-២ Leicester (Leicester ឈ្នះ​បាល់​ប៉េណាល់ទី)
  • Oxford Utd ១-៣ Man City
  • Man Utd ៣-០ Colchester

ឆ្លង​ដល់​វគ្គ​បន្ទាប់​សង្រ្គាម​ក្រហម​ខៀវ​នឹង​ត្រូវ​ផ្ទុះ​ឡើង​សារ​ជា​ថ្មី តាម​រយៈ​ជំនួប​រវាង​ Man Utd និង Man City រី​ឯ Leicester City ត្រូវ​ជួប Aston Villa នៅ​ថ្ងៃ​ទី ៧ មករា​សម្រាប់​ជើង​ទី ១ និង​ជើង​សងសឹក​ថ្ងៃ​ទី ២៨ មករា ដើម្បី​ជម្រុះ​យក​ពីរ​ក្រុម​តតាំង​លើក​ពាន​រង្វាន់​មួយ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT