Paulo Dybala និង Cristiano Ronaldo បានសហការគ្នារកគ្រាប់បាល់បានយ៉ាងល្អនៅការប្រកួតក្នុងទឹកដី Sampdoria កាលពីយប់មិញ។ ៣ ពិន្ទុដ៏មានន័យនៅជុំទី ១៧ឋ បានរុញឲ្យ Juventus ឡើងឈរកំពូលតារាងបណ្តោះអាសន្ន នាំមុខ Inter Milan ចំនួនបីពិន្ទុ។
ក្រឡេកទៅមើលការប្រកួតកាលពីយប់មិញម្ចាស់ផ្ទះមានឱកាសគ្រប់គ្រងបាល់ត្រឹម ២៩ ភាគរយតែប៉ុណ្ណោះ ខណៈក្រុមភ្ញៀវគ្របខ្លាំងដល់ទៅ ៧១ ភាគរយ។ នៅនាទី ១៩ គ្រាប់បាល់បានកើតចេញពីជើង Paulo Dybala ដែលកាប់ពាក់កណ្តាល Volley ស៊ីមុំស្រួចបញ្ចូលទីនាំមុខបានយ៉ាងល្អ មុនពេល Ginaluca Caprari ស៊ុតតាមស្មើនៅនាទី ៣៥។
អ្វីដែលអស្ចារ្យនោះគឺអំឡុងនាទី ៤៥ Cristiano Ronaldo បានហក់តែតបាល់នៅកម្ពស់ដ៏ខ្ពស់មួយ ដែលលំបាកនឹងធ្វើឲ្យខ្សែការពារតាមរាំងស្ទះ ហើយ CR7 ក៏តែតចូលទីបានយ៉ាងល្អនិងរក្សាលទ្ធផលដល់ចប់ការប្រកួត៕
ទស្សនាវីដេអូខាងក្រោម៖