ទីបំផុតហង្សក្រហមបានយកឈ្នះទៅលើក្រុមម៉ិកស៊ិក Monterrey នៅលទ្ធផល ១-២ កាលពីយប់មិញ ក្រោយមានការវាយសម្រុកទៅមកឥតស្រាកស្រាន្តនៅលើទីលានប្រកួតក្នុងប្រទេសកាតា។

Liverpool’s Egyptian midfielder Mohamed Salah (R) dribbles past Monterrey’s defender Nicolas Sanchez during the 2019 FIFA Club World Cup semi-final football match between Mexico’s Monterrey and England’s Liverpool at the Khalifa International Stadium in the Qatari capital Doha on December 18, 2019. (Photo by KARIM JAAFAR / AFP) (Photo by KARIM JAAFAR/AFP via Getty Images)
Nabi Keita របស់ Liverpool ជាអ្នកស៊ុតនាំមុខមុននៅនាទី ១១ មុនពេល Rogelio Funes Mori ស៊ុតតាមស្មើនៅអំឡុង ៣ នាទីបន្ទាប់។ ឱកាសគ្រាប់បាល់ក៏នៅតែបន្តកើតមានរវាងក្រុមទាំងពីរ ស្របពេលដែលអ្នកចាំទីបានព្យាយាមសង្រ្គោះមិនឲ្យកើតមានគ្រាប់បាល់រហូតដល់នាទី ៩០+១ Firmino ក៏ធ្វើបានសម្រេចមុនបិទការប្រកួតប៉ុន្មាននាទី។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
គួររំឭកថា Liverpool នឹងត្រូវតតាំងនៅវគ្គផ្តាច់ព្រ័ត្រទល់ក្លឹប Flamengo របស់ប្រេស៊ីលនៅថ្ងៃទី ២២ ខែ ធ្នូខាងមុខនេះ ដោយនេះនឹងក្លាយជាពានដំបូងក្នុងប្រវត្តិសាស្រ្ត ព្រោះហង្សមិនធ្លាប់ឈ្នះទាល់តែសោះ៕