Mendes៖ “Ronaldo អាច​នឹង​បញ្ចប់​អាជីព​នៅ​ក្លឹប​បាល់ទាត់​មួយ​នេះ”

ភ្នាក់ងារ​រត់​ការ​របស់​កីឡាករ Cristiano Ronaldo គឺ​លោក Jorge Mendes បាន​ទម្លាយ​ថា​ CR7 ទំនង​ជា​នឹង​អាច​បញ្ចប់​អាជីព​របស់​គេ​នៅ​ក្លឹប Juventus ខណៈ​ដែល​កុងត្រា​សេសសល់​ត្រូវ​ផុត​នា​ឆ្នាំ ២០២២។

Mendes បាន​ជជែក​ប្រាប់​សារព័ត៌មាន Sky Sport Italia យ៉ាង​ដូច្នោះ​ថា៖ “នៅ Jvue គាត់​រីករាយ​ណាស់​ ហើយ​ក៏​មាន​អ្នកចាត់ការ​ដ៏​ល្អ​ថែម​ទៀត បែប​នេះ​វា​ជា​ការ​ពិត​គាត់​អាច​នឹង​បញ្ចប់​អាជីព​នៅ Juventus ព្រោះ​គាត់​ក៏​បាន​ចុះ​កុងត្រា​ហើយ​ដែរ”។

គួរ​រំឭក​ថា​ ៦២ ​ប្រកួត​សរុប​ក្នុង​រយៈ​ពេល​ជាង ១ ឆ្នាំ​មក​នេះ Ronaldo ​រក​បាន ៣៩ គ្រាប់​ហើយ ដោយ​រដូវ​កាល​នេះ​រក​បាន ១១ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ១៩ ប្រកួត​សរុប៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT