កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup បានរកឃើញបេក្ខភាពនៃក្រុមមួយរួចជាស្រេចហើយ នោះគឺ Flamengo ក្រោយក្លឹបប្រេស៊ីលមួយនេះបានយកឈ្នះទៅលើ Al-Hilal របស់អារ៉ាប៊ីសាអូឌីតនៅលទ្ធផល ៣-១ កាលពីថ្ងៃម្សិលមិញ។
នៅរាត្រីនេះ Liverpool នឹងត្រូវតតាំងក្រុមមិកស៊ិក Monterrey ហើយក្រុមណាឈ្នះត្រូវឡើងទៅតតាំងយកពានរង្វាន់ ខណៈក្រុមចាញ់ត្រូវរង់ចាំការប្រកួតយកកៅអីលេខ ៣។
គួរបញ្ជាក់ថា Liverpool ទើបតែបាត់បង់ពាន EFL Cup ក្រោយបរាជ័យទល់ Aston Villa ៥-០ ក្រោយដាក់យុវជនក្មេងៗឲ្យចូលរួមការប្រកួតទាំងបង្ខំចិត្ត។ សម្រាប់ពាន CWC គឺហង្សមិនធ្លាប់ឈ្នះទាល់តែសោះ បើក្រឡេកទៅអតីតកាលបានឡើងត្រឹមវគ្គផ្តាច់ព្រ័ត្រតែបរាជ័យទល់ Sao Paulo ជាក្រុមប្រេស៊ីលដូចគ្នា៕