ក្រុមបិសាចក្រហម Manchester United បានប្រកាសហើយថាមិនទាន់លក់ខ្សែបម្រើ Paul Pogba ចេញនៅខែមករាខាងមុខនេះទេ បើទោះជាក្រុម Real Madrid កំពុងតាមទិញក៏ដោយ។
Pogba ខកខានលេងឱ្យក្រុម Real Madrid ច្រើនប្រកួតមកហើយ ដោយសាររបួស។ ខ្សែបម្រើរូបនេះ របួសផង ហើយចិត្តរបស់គេក៏ចង់ចាកចេញពីអង់គ្លេសផង ទើបបានជាមានដំណឹងជាច្រើនចុះថាក្រុម Real Madrid នឹងចាប់ផ្ដើមដេញថ្លៃទិញរូបគេនៅខែមករាខាងមុខនេះទៀតហើយ។ ក្រុមរបស់លោក Zidane តាមទិញកីឡាករបារាំងនេះ តាំងពីរដូវក្ដៅម្ល៉េះ ប៉ុន្តែមិនទាន់បានសម្រេចនៅឡើយ។
មិនទាន់នឹងបានដាក់សំណើជាថ្មីនៅខែមករាផង ពេលនេះក្រុម Man Utd បានចេញមកប្រកាសជាថ្មីទៀតហើយថាពួកគេនឹងមិនលក់ Pogba ជាដាច់ខាត។ Ole Gunnar Solskjaer ដែលជាអ្នកចាត់ការក្រុម Man Utd នៅតែជឿជាក់ថាអតីតកីឡាករ Juventus នេះ នឹងជួយក្រុមរបស់លោកបានច្រើនមិនខាន នៅពេលជាសះស្បើយពីរបួសវិញ៕ប្រភព៖ Dailymail