អនុប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី(Malaysian Football Association (FAM) លោក Datuk Wira Yusoff Mahadi បានបញ្ជាក់ថាគាត់បានទទួលសំណើមួយពីសហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីនស្នើសុំការពន្យារពេលប្រកួតមិត្តភាពអន្តរជាតិនៅទីក្រុងហ្គាសានៅថ្ងៃទី២១ខែមីនាឆ្នា២០២០។
អនុប្រធាន FAM រូបនេះបាននិយាយក្នុងកាសែត The Astro Stadium ថាបញ្ហាសន្តិសុខគឺជារឿងចម្បងហើយFAM ក៏រង់ចាំចម្លើយពីក្រុមជម្រើសជាតិ៥ផ្សេងទៀតដែរក្នុងករប្រកួតមិត្តភាពអន្តរជាតិ ដើម្បីត្រៀមវគ្គជម្រុះ World Cup ជាមួយវៀតណាមនិង អារ៉ាប់រួម។
” មានតែប៉ាឡេស្ទីនមួយប៉ុណ្ណោះដែលអាចឆ្លើយតបជាមួយយើងប៉ុន្តែសហព័ន្អកីឡាបាល់ទាត់ម៉ាឡេស៊ីនឹងពិចាណាលើការសម្រេចចិត្តប្រកួតមិត្តភាពកម្ដៅសាច់ដុំមុ្នប៉ះអារ៉ាប់រួម”៕