វីរបុរស​​ឥណ្ឌូនេស៊ីធ្លាប់ជួយជម្រើស​ជាតិឡើង​វគ្គផ្ដាច់ព្រ័ត្រ​AFF Championship ​ប្រកាស​ឈប់​លេង​បាល់​វ័យ​៣៩​ឆ្នាំ

កីឡាករ Bambang Pamungkas, អតីត​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ីនិង​ក្លិប​Persija Jakartaវ័យ​៣៩​ឆ្នាំ​បាន​ប្រកាស​ចូលនិវត្តន៍​ពី​បាល់​ទាត់​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។

BAmbang Pamungkas

មាន​ឈ្មោះ​ក្រៅ​ហៅ​ថា Bepe អតីតខ្សែប្រយុទ្ធរូបនេះគឺ​ជា​កីឡាករ​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​ដែល​បង្ហាញខ្លួនច្រើន​ជាង​គេបំផុត​ជា​មួយ​នឹង​ការស៊ុត​បញ្ចូលទី៣៨​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន៨៦​ប្រកួតចន្លោះ​ឆ្នាំ១៩៩​ដល់​២០១២។

View image on Twitter

Bambang ធ្លាប់​ចំណាយ​ពេលបួន​ក្លិប​ផ្សេង​គ្នា​ខណៈគាត់​លេង​ឲ្យ​ក្លិប  Persija ​លើស​ពី​៣៥០​ប្រកួតទៅ​ហើយ។ គាត់​ក៏​ធ្លាប់​លេង​លីគ​ហូឡង់​នៅ​ឆ្នាំ​២០០០​ជាមួយ  EHC Norad, Selangor FA របស់ម៉ាឡេស៊ី​នៅ​ឆ្នាំ​២០០៥​ថល់​២០០៧​និង​ Pelita Bandung Raya នៅ​ឆ្នា ២០១៣/១៤។

និយាយ​ក្នុងកាសែតក្នុងស្រុកឥណ្ឌូនេស៊ី​មួយ Bambang Pamungkas ថ្លែងបែបនេះ៖” ខ្ញុំសូមអរគុណ​ដល់​គ្រប់​ថ្នាក់​ដឹកនាំ​និង​មន្រ្តិ​ទាំងអស់ហើយ​ក៏​អរគុណដល់អ្នក​គាំទ្រដែល​មក​មើល​នៅ​កីឡដ្ឋាន​ឬយម​ទាំង​អ្នក​ដទៃ​ទៀត​មើល​តាម​គេហដ្ឋាន។ ខ្ញុំ​មាន​ពេល​វេលាដ៏​ល្អជាមួយជម្រើស​ជាតិ​ដែល​ឡើង​ដល់​វគ្គផ្ដាច់​ព្រ័ត្រ​ AFF Championship ៣​ដង ក្នុង​ឆ្នាំ​២០០០, ២០០២ និង​ឆ្នាំ​២០១០ ហើ​យក៏​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០០២”។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT