Zidane ​៖ Barcelona ​មាន Messi ​យើង​ក៏​មាន​អ្នក​សម្លាប់​វិញ​ដូច​គ្នា​

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​លោក​ត្រៀម​ជា​ស្រេច​សម្រាប់​ជំនួប​ទល់​ក្រុម Barcelona ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​។

​ក្រុម FC Barcelona ​កំពុង​ពេញ​ជើង​ល្អ ហើយ Lionel Messi ​ទៀត​សោត ក៏​កំពុង​ពេញ​លេង​ថែម​ទៀត ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ការ​ប្រកួត។ ​វត្តមាន​របស់​ប្រធាន​ក្រុម​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​នឹង​ក្លាយ​ជា​ចំណុច​ចំណេញ​មួយ​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​មិន​ខាន​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ទល់​ក្រុម Real Madrid។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Real Madrid ​វិញ ​ក៏​បាន​លើក​ឡើង​ដែរ​ថា​៖ “ពួកគេ​មាន Messi ​យើង​ក៏​មាន​កីឡាករ​អាច​រក​គ្រាប់​បាល់​បាន​ដូច​គ្នា។ ​ខ្ញុំ​ចង់​ឃើញ​ការ​ប្រកួត​ល្អ​មួយ​ទល់​ក្រុម Barcelona ​។ វា​មិន​មែន​តែ​លទ្ធផល​នោះ​ទេ ប៉ុន្តែ​យើង​ចង់​ឱ្យ​ក្រុម​លេង​ឱ្យ​អស់​សមត្ថភាព ​និង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT