De Jong៖ ​El Clasico ​ខ្ញុំ​ពេញ​ចិត្ត​បំផុត​គឺ Barca ​ឈ្នះ Real ​៥-០​

ជំនួប​ El Clasico ​រវាង​ក្រុម FC Barcelona ​និង​ក្រុម Real Madrid ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​ដែល​ជា​ការ​ប្រកួត​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ។

ជាមួយ​គ្នា​នឹង​អ្នក​គាំទ្រ​នេះ​ដែរ De Jong ​ខ្សែ​បម្រើ​ទើប​ទិញ​ចូល​របស់​ក្រុម Barcelona ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​មុន​ការ​ប្រកួត​ថា​៖ “ខ្ញុំ​រីករាយ​ដែល​បាន​លេង​ក្នុង​ជំនួប​នេះ។ ​រឿង​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​គឺ​ក្រុម Barcelona ​ឈ្នះ Real Madrid ​៥-០ ​នៅ Camp Nou ​នេះ។ វា​ជា​យប់​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​យើង ​ហើយ​អ្នក​គាំទ្រ​ក៏​កំពុង​រង់ចាំ​ការ​ប្រកួត​មក​ដល់​ដូច​គ្នា”។

នេះ​ជា​ការ​ប្រកួត​ដែល​កាត់​ក្ដី​ក្រុម​ណា​កំពូល​តារាង​ពិត​ប្រាកដ ​ព្រោះ​ថា​បច្ចុប្បន្ន​ក្រុម​ទាំង​ពីរ​នេះ​មាន​ពិន្ទុ​ស្មើ​គ្នា ​ដោយ​ក្រុម Barcelona ​នៅ​លេខ​១ ​ដោយសារ​តែ​មាន​គ្រាប់​ចំណេញ​ច្រើន​ជាង Real Madrid ​ប៉ុណ្ណោះ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT