Valverde ​៖​ជា​រឿង​ចំណេញ​ Barcelona ​មាន​ពេល​សម្រាក​លើស Real ​១​ថ្ងៃ​

​ជំនួប El Clasico ​រវាង​ក្រុម Barcelona ​និង Real Madrid ​ចាប់​ផ្ដើម​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្រោយ​ពី​លើក​ការ​ប្រកួត​ប៉ុន្មាន​ដង​មក​នេះ។

វា​នឹង​ក្លាយ​ជា​ជំនួប​ជក់​ចិត្ត​សម្រាប់​អ្នក​គាំទ្រ ព្រោះ​ថា​ក្រុម Barcelona ​និង Real Madrid ​នា​ពេល​នេះ​មាន​ពិន្ទុ​ស្មើ​គ្នា ឈរ​កំពូល​តារាង ​ខណៈ​ដែល​កីឡាករ​របស់​ពួកគេ Messi ​និង Benzema ​វិញ ​ក៏​មាន​គ្រាប់​បាល់​ស្មើ​គ្នា ឈរ​នៅ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​នៅ La Liga ​ផង​ដែរ។

​មុន​ការ​ប្រកួត​នេះ លោក Valverde ​អ្នកចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​បាន​និយាយ​ថា​៖ “បាល់ទាត់​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​រួបរួម​គ្នា ​មិន​មែន​បែកបាក់​គ្នា​ទេ។ ខ្ញុំ​គិត​ថា​រឿង​ល្អ​បំផុត​គួរ​តែ​លេង​ការ​ប្រកួត​ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់។ ​សម្រាប់​ការ​ប្រកួត​វិញ ​យើង​មាន​ផល​ចំណេញ​ដែល​បាន​សម្រាក​១​ថ្ងៃ​ច្រើន​ជាង Real Madrid ។ El Clasico ​តែងតែ​ជា​ប្រកួត​មួយ​ដែល​កីឡាករ​ត្រូវ​តែ​ប្រឹង​លើស​ប្រកួត​ណា​ៗ​ទាំង​អស់”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT