Zlatko Dalic គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតបានបញ្ជាក់ថា ជ័យជម្នះយប់មិញនេះ គឺបានបង្ហាញច្បាស់ក្រុមរបស់ខ្លួនមានសំណាងច្រើន ដូច្នេះទៅថ្ងៃមុខក៏នឹងមានសំណាងជួយទៀតដែរ។
ក្រូអាតបានឡើងវគ្គ៨ក្រុមចុងក្រោយហើយ ដោយឈ្នះក្រុមដាណឺម៉ាកក្នុងបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-២ ក្រោយពីស្មើគ្នា ១-១ នៅម៉ោងលេង១២០នាទី។ លោក Dalic បាននិយាយចំពោះការប្រកួតនេះថាពិតជាស្វិតស្វាញជាងប្រកួតមុនៗឆ្ងាយ ដោយក្រុមទាំងពីរលេងដោយមានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា ទើបធ្វើឱ្យគ្រាប់បាល់មានតិចបំផុត។
ចំពោះការទៅលេងវគ្ក៨ក្រុមចុងក្រោយប៉ះជាមួយក្រុមម្ចាស់ផ្ទះរុស្ស៊ីវិញ គ្រូបង្វឹកញញឹមស្រស់ខាងលើនិយាយថា៖ “យើងមកឆ្ងាយហើយ ហើយយើងមិនបញ្ឈប់ត្រឹមនេះនោះទេ។ យើងមានសំណាងច្រើនប៉ុន្មានប្រកួតមកនេះ ប្រសិនបើមិនមានសំណាងទេ អ្នកធ្វើអ្វីក៏មិនជោគជ័យដែរ”៕ប្រភព៖ DailyMail