Messi ប្រាប់​ពី​ចំណុច​មួយ​ដែល Hazard មាន​ភាព​ខុសប្លែក​ទៅ​នឹង Cristiano

ការ​ប្រកួត El Clasico នឹង​ឈាន​ចូល​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ ដោយ​ក្លឹប Barcelona នឹង​បើក​កីឡដ្ឋាន Camp Nou ស្វាគមន៍​ក្រុម​ខ្លាំង Real Marid នា​ជំនួប​ជើង​ទី ១ ជួន​ពេល​ដែល​ក្រុម​ទាំង​ពីរ​ក៏​កំពុង​មាន​កម្រិត​ពិន្ទុ ៣៥ ពិន្ទុ​ស្មើ​គ្នា។

ថ្លែង​មុន​ឈាន​ដល់​ការ​ប្រកួត Lionel Messi ត្រូវ​បាន​គេ​សួរនាំ​ជុំវិញ​សមត្ថភាព​លេង​របស់ Eden Hazard ​និង​ការ​យល់​ឃើញ​ថា Hazard អាច​ជំនួស​តំណែង​ Cristiano Ronaldo បាន​ឬ​ក៏​អត់។

M10 បាន​ឆ្លើយ​ថា៖ “Hazard មាន​គុណភាព​ល្អ​ច្រើន ដោយ​គេ​ជា​កីឡាករ​ដែល​មាន​ភាព​ខុសប្លែក​មួយ​ផ្សេង​ទៀត​ដែល​អាច​បង្កើត​អតុល្យភាព​ទៅ​លើ​ប្រព័ន្ធ​ការពារ ប៉ុន្តែ​ខ្ញុំ​គិត​ថា​គេ​ខុស​ប្លែក​ពី Ronaldo ជា​ពិសេស​គឺ​អត្តចរិត​របស់​អ្នក​ទាំង​ពីរ ជា​រួម​វា​ពិត​ជា​លំបាក​ក្នុង​ការ​ជំនួស Ronaldo តែ Hazard គេ​ក៏​ជា​កីឡាករ​ល្អ​មួយ​រូប​ដែរ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT