ក្រោយ​រួមរស់​អស់ ៩ ឆ្នាំ​ក្លឹប Man Utd ​ត្រៀម​ប្រលែង​កីឡាករ​មួយរូប​ចេញ​ហើយ

បើ​តាម​របាយការណ៍​ពី London Evening Standard ​បាន​ចុះ​ផ្សាយ​ប្រធាន​ក្រុម​ Man Utd គឺ​កីឡាករAshley Young ទំនង​ជា​នឹង​ត្រូវ​ចែកផ្លូវ​ជាមួយ​ក្លឹប​ហើយ​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ ក្រោយ​ចាយ​ពេល​អស់​រយៈ​ពេល ៩ ឆ្នាំ។

កីឡាករ​កាន់​ឆ្នាំ​នៅ Old Trafford នឹង​ផុត​កុងត្រា​នៅ​ចុង​រដូវ​កាល ហើយ​តាម​របាយការណ៍​គឺ​ក្លឹប​បាន​បដិសេធ​មិន​ព្រម​ផ្តល់​កុងត្រា​ថ្មី​ឲ្យ​ទៅ Young ​ព្រោះ​រូប​គេ​មាន​វ័យ ៣៤ ឆ្នាំ​ទៅ​ហើយ។

កីឡាករ​មក​ក្រោយៗ​ជា​ច្រើន​បាន​ជំនួស​តំណែង​របស់ Young សោត​យ៉ាង​ដូច​ជា Aaron Wan-Bissaka និង Luke Shaw ដែល​សុទ្ធ​សឹង​មាន​សមត្ថភាព​មិន​ចាញ់​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ឡើយ។

គួរ​បញ្ជាក់​ថា Young ធ្លាប់​ជា​អតីត​កីឡាករ​នៅ Aston Villa និង Watfordដែល​ផ្លាស់​មក​ទឹកដី​ក្រហម​នៅ​ឆ្នាំ ២០១១ ក្រោម​ជំនាន់​នៃ​ការ​ដឹកនាំ​របស់​លោក​តា Sir Alx Ferguson៕ ប្រភព៖ 90min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT