សើរើ​សម្តី​ចាស់​ដែល Ronaldo ​មិន​ស្តាយក្រោយ​នឹង​ដើរ​ចេញ​ពី​ស្រី​ស្អាត Irina Shayk

Irina Shayk ដែល​ជា​តារា​ម៉ូដែល​សញ្ជាតិ​រុស្ស៊ី ធ្លាប់​ត្រូវ​បាន​ទាក់ទង​គ្នា​អស់​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​នឹង Cristiano Ronaldo មុន​គ្រប់​យ៉ាង​បាន​បញ្ចប់​កាល​ពី​ខែ​មករា ឆ្នាំ ២០១៥។

សើរើ​ដល់​រឿងរ៉ាវ​ចាស់ Cristiano Ronaldo ធ្លាប់​បាន​និយាយ​ចំៗ​ពី​មូលហេតុ​ដែល​ធ្វើ​ការ​ចែក​ផ្លូវ​ជាមួយ​ស្រី​ស្រស់​រូប​នេះ ថា​មក​ពី​នាង​រើសអើង​ម្តាយ​របស់​ខ្លួន​ពេក។

សម្តី​ចាស់​មួយ​ Ronaldo បាន​និយាយ​ថា៖ “តាម​ពិត​ទៅ​យើង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​គ្នា តែ​ពេល​មួយ​នោះ​នាង​និយាយ​ថា​ហេតុអ្វី​ខ្ញុំ​ចូលចិត្ត​នាំ​ម្តាយ​របស់​ខ្ញុំ​ទៅ​តាម​គ្រប់​ទី​កន្លែង​អ៊ីចឹង”។

“ដោយ​ខ្ញុំ​ក៏​បាន​ឆ្លើយតប​ទៅ​នាង​វិញ​ថា​ខ្ញុំ​អាច​ទុក​នាង​ចោល​នៅ​ផ្ទះ​បាន តែ​មិន​អាច​ទុក​ម្តាយ​ខ្ញុំ​ចោល​បាន​ទេ ហើយ​ភាព​សោះកក្រោះ​រវាង​យើង​ក៏​បាន​កើត​ឡើង តែ​ខ្ញុំ​មិន​ធ្លាប់​ស្តាយក្រោយ​នោះ​ឡើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT