លុយសុទ្ធ៣៦០០០ដុល្លារ​ប្រគល់ជូនម្ចាស់​ផ្ទះជយលាភីមេដាយនៅស៊ីហ្គេម

ណាហ្គាវើល  បានប្រគល់ប្រាក់រង្វាន់ចំនួន៣៦០០០ ដុល្លា ដើម្បីលើកទឹកចិត្តដល់  អត្តពលិក  កម្ពុជា  ដែលបាន  កីឡាករ កីឡាការិនី  កម្ពុជាដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍  ប្រកួតកីឡាស៊ីហ្គេម  លើទី៣០  នៅ  ប្រទេសហ្វីលីន  ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ។

លោក  ថោង ខុន  ប្រមុខអូឡាំពិកកម្ពុជា  និង  លោក  Pern Chen  នាយកគ្រប់គ្រងណាហ្គាវើលបានចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់នេះ ។  ប្រាក់រង្វាន់លើកទឹកចិត្តនេះ  ណាហ្គាវើល  ប្រគល់ជូនតែអ្នកដែល  ដណ្ដើម  បាន  មេដាយមាស  ប៉ុណ្ណោះ ។  ស៊ីហ្គេមលើកទី  ៣០  នេះកម្ពុជាបញ្ជូនកីឡាចំនួន៣១  ប្រភេទទៅចូលរួមប្រកួត ។

​លោក Pern Chen​ នាយកគ្រប់គ្រង ណាហ្គាវើលដ៏ បានមានប្រសាសន៍ថា ចំនួនមេដាយស៊ីហ្គេម ក្នុងឆ្នាំនេះ របស់ កម្ពុជាលើសពីឆ្នាំមុន ជាងពីដង។ យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ គណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្នុងការអភិវឌ្ឍ និង បណ្តុះបណ្តាលអត្តពលិក កម្ពុជា អោយមានការអភិវឌ្ឍជាលំដាប់ពី ស៊ីហ្គេម មួយទៅ ស៊ីហ្គេម មួយទៀត។    ណាហ្គាវើលដ៏ មានកិត្តិយស យ៉ាងខ្លាំងដែលបានក្លាយជាផ្នែកនៅក្នុងដំណើរការនេះ ខណៈយើងគាំទ្រដល់កម្មវិធីកីឡារបស់ គណៈកម្មាការជាតិអូឡាំពិកកម្ពុជា នៅទូទាំងប្រទេស។ ក្នុងការទ្រៀមខ្លួននៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ យើងសង្ឃឹមថា ការខិតខំប្រឹងប្រែង វិនិយោគរបស់យើងជាមួយ គណៈកម្មាការជាតិអូឡាំពិកកម្ពុជា នឹងហុចផ្លែផ្កា និងធ្វើអោយអត្តពលិក របស់កម្ពុជាកាន់តែខ្លាំង។

កម្ពុជាបានរក្សាតំណែងនៅចំណាត់ថ្នាក់លេខ៨ក្នុចំណោមប្រទេសក្នុងតំបន់ចំនួន១១ដែលចូលរួមប្រកួតដោយដណ្ដើមបានមេដាយសរុបចំនួន៤៦គ្រឿងដែលក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ចំនួន៦គ្រឿង និងមេដាយសំរិទ្ធចំនួន៣៦គ្រឿង ។កីឡាការិនីតេក្វាន់ដូWT(World Taekwondo)ស៊ន សៀវម៉ីដែលប្រកួតក្នុងប្រភេទទម្ងន់៧៣គីឡូក្រាមនោះបានមេដាយមាសមួយគ្រឿង កីឡាការិនីចេសា ខាន់ដែលប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាមនោះបានមេដាយមាស១គ្រឿងកីឡាករ  Arnis  (ល្បុក្កតោ)  យ៉ុង ម៉េងលី  បាន  មេដាយមាស១ គ្រឿង និង  កីឡាការិនីប៉េតង់  ដែលលេងវិញ្ញាសា៣នាក់ទល់៣នាក់ដែលមានកីឡាការិនីសស្រ៊ាង សុរ៉ាឃីម ឃួន យ៉ារី និង អ៊ុន ស្រីយ៉ានោះបានមេដាយមាស១គ្រឿង ។

សម្រាប់ប្រភេទកីឡាឯកត្តជននោះបានទទួលរង្វាន់ម្នាក់ៗចំនួន៦០០០ដុល្លារ រីឯកីឡាជាក្រុមក្នុងមួយក្រុមបានទទួល១០.០០០ដុល្លារ ។ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួល៤.០០០ដុល្លារ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT