Joao Felix ​ថា​ទៅ​ថ្ងៃ​មុខ ខ្លួន​ប្រាថ្នា​ចង់​រួម​ជើង​ជាមួយ​កីឡាករ​រូប​នេះ

Joao Felix ​បាន​ឡើង​ទៅ​ទទួល​ពាន​រង្វាន់ Golden Boy (កីឡាករ​វ័យ​ក្រោម ២១ ឆ្នាំ​ល្អ​បំផុត​នៅ​អឺរ៉ុប) កាល​ពី​ពេល​ថ្មីៗ​នេះ។ ទន្ទឹម​នឹង​ការ​ទទួល​ពាន​ដ៏​អស្ចារ្យ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ក៏​ទម្លាយ​ពី​បំណង​ប្រាថ្នា​ចង់​រួម​អាជីព​ជាមួយ​រៀមច្បង Cristiano Ronaldo ទៅ​ថ្ងៃ​ខាង​មុខ។

Felix បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ថា៖ “អនាគត​អាច​ទៅ Juventus បែប​ណា​នោះ គឺ​គ្មាន​នរណា​ដឹង​ថា​អាច​កើត​ឡើង​បែប​ណា​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​ចង់​លេង​រួម​គ្នា​ជាមួយ Cristiano Ronaldo”។

ថ្លែង​ជុំវិញ​កិច្ច​ខិតខំ​ទម្រាំ​ទទួល​បាន​ពាន​នេះ Felixបន្ត៖ “ខ្ញុំ​ពិត​ជា​រីករាយ ដោយ​អ្នក​នៅ​ជិតដិត​ខ្ញុំ​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​ពី​ការ​ខិតខំ​ខ្លាំង​របស់​ខ្ញុំ​សម្រាប់​ពាន​រង្វាន់​នេះ”។

បញ្ជាក់​ថា​ស្ថិត​ក្នុង​វ័យ​ត្រឹម ២០ ឆ្នាំ តែ Felix បាន​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​របស់ At Madrid ដោយ​ថ្លៃ​ដល់​ទៅ ១២៥ លាន​អឺរ៉ូ ក្រោយ​ពេល​ក្លឹប​យក្ស​អេស្ប៉ាញ​ទិញ​រូប​គេ​ចេញ​ពី Benfica កាល​ពី​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ឆ្នាំ ២០១៩ កន្លង​ទៅ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT