លើក​ទី ១ Pep (M.City) ត្រូវ​ជួប R.Madrid ចុះ​ស្ថិតិ​កាល​នៅ Bayern/Barca ល្អ​បែប​ណា​ខ្លះ?

លោក Pep Guardiola មិន​ធ្លាប់​ដឹកនាំ​ Man City តតាំង​ស្តេច​ស Real Madrid នោះ​ទេ​នៅ​ជំនួប​ផ្លូវការ ដោយ​ការ​ប្រកួត​វគ្គ ១៦ ក្រុម UCL ធ្វើ​ឡើង​ខែ​កុម្ភៈ គឺ​ជា​លើក​ទី​មួយ​បង្អស់​សម្រាប់​លោក។

អតីត​លោក​ធ្លាប់​តែ​ដឹកនាំ Barcelona និង Bayern Munich ប៉ះ​ក្រុម​កំណាច​នៅ​អេស្ប៉ាញ ហើយ​ស្ថិតិ​ដឹកនាំ​ក៏​ Pep ធ្វើ​បាន​ល្អ​គួរ​សម ជា​ពិសេស​អំឡុង​ពេល​នៅ Barcelona។

ពេល​លោក​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ Bayern លោក​ធ្លាប់​តតាំង Madrid ២ លើក ដោយ​លើក​ទី​មួយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ Bernabeu ១-០ ហើយ​ដល់​ជើង​ទី ២ ចាញ់ ៤-០ ក្នុង​ដី​ខ្លួន​ឯង​ទៀត សរុប​មក​អំឡុង​ដឹកនាំ Bayern ២ លើក​មិន​ធ្លាប់​ឈ្នះ Madrid ទាល់​តែ​សោះ។

បង្វែរ​ទៅ​ការ​ដឹកនាំ​នៅ​អេស្ប៉ាញ​ជាមួយ​ទ្រនំ​អ្នក​មាន​បុណ្យ ​លោក​បាន​យក​ឈ្នះ Madrid ដល់​ទៅ ៩ លើក ស្មើ ៤ លើក និង​ចាញ់​តែ​ពីរ​លើក​គត់ ហើយ​សម្រេច​គ្រាប់​បាល់​បាន​ដល់​ទៅ ៣៣ គ្រាប់។ ចុះ​ជាមួយ Man City វិញ តើ​នឹង​ទៅ​ជា​បែប​ណា?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT